(+855) 11 909 020 / 69 909 011

ផ្ទៃមុខសស្អាតបែបធម្មជាតិ ត្រឹម ១២ សប្ដាហ៍

សុខភាពៈ អនុវត្តវិធីសាស្រ្តខាងក្រោមនេះ នឹងជួយបំបាត់ស្នាមជាំលើមុខ។

 

គ្រឿងផ្សំ

- ល្ហុង​ទុំ ១/២ នៃ​ពែង

- ទឹក​ប៉េងប៉ោះ​ស្រស់ ១ ស្លាបព្រា​កាហ្វេ

- ដំឡូងបារាំង​ចិញ្ច្រាំ​ម៉ដ្ត ១ ស្លាបព្រា​កាហ្វេ

- ទឹកខ្មេះ​ប៉ោម ២៤០ មិ​ល្លី​លី​ត្រ

 

វិធីធ្វើ

- យកគ្រឿងផ្សំលាយចូលគ្នាកិនឱ្យសព្វ

- បន្ទាប់មកកិនដាក់ដប ដាក់ក្នុងទូទឹកកកមួយយប់ ក្នុងសីតុណ្ហភាពត្រជាក់ល្មម

 

វិធីប្រើ

- យកសំឡីល្អ បៀកគ្រឿងផ្សំ មកលាបមុខ ទុកចោលប្រហែល ១០ នាទី សឹមលាងមុខចេញចាការស្រេច 

- មួយដបលាបបានច្រើនថ្ងៃ បន្ទាប់ពីលាបរួចហើយ យកគ្រឿងផ្សំដាក់ក្នុងទូទឹកកកវិញ ទុកប្រើថ្ងៃក្រោយទៀត រហូតទាល់តែអស់ ទើបផ្សំធ្វើជាថ្មី 

- លាបក្នុងរយៈពេល ១២ សប្ដាហ៍ (វិធីនេះយូរបន្តិច តែមានគុណភាពខ្ពស់) 

 

កែសម្រួលៈ សុខក្រម-sokhakrom

ប្រភពៈ សុខភាព និងសម្រស់