(+855) 11 909 020 / 69 909 011

វិធី​ធម្មជាតិ ៣ យ៉ាង ជួយបំបាត់ស្នាមមុនលើផ្ទៃមុខ

សុខភាពៈ វិធីងាយៗ ៣ យ៉ាង ដែលជួយបំបាត់ស្នាមមុននៅលើផ្ទៃមុខ ដោយគ្រាន់តែប្រើរូបមន្តធម្មជាតិ ជាមួយក្រូចឆ្មារ ប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំ។ 

 

- ទឹកក្រូចឆ្មារៈ យកទឹកក្រូចឆ្មារលាយជាមួយទឹក លាបនៅលើផ្ទៃមុខមុនពេលចូលគេង ព្រឹកឡើងលាងសម្អាតចេញ។

- ប្រទាលកន្ទុយក្រពើៈ យកប្រទាលកន្ទុយក្រពើស្រស់ ចិតយកសាច់ថ្លាមកបិតលើផ្ទៃមុខមុនចូលគេង ព្រឹកឡើងលាងសម្អាតចេញ។ 

- ទឹកឃ្មុំៈ យកទឹកឃ្មុំតែបន្តិច លាបនៅលើផ្ទៃមុខដែលមានស្នាម បន្ទាប់មក ២ ទៅ ៣ នាទីក្រោយ សឹមលាងចេញជាមួយទឹកត្រជាក់ជាការស្រេច។ 

 

សូមបញ្ជាក់ថាៈ លោកអ្នកអាចជ្រើសរើសវិធីណាមួយដែលខ្លួនពេញចិត្ត ហើយត្រូវអត់ធ្មត់បន្តធ្វើវារហូត ទាល់តែទទួលបានលទ្ធផល។

 

- កែសម្រួលៈ សុខក្រម- SokhaKrom 

- ដកស្រង់ពីៈ សុខភាព និង សម្រស់