(+855) 11 909 020 / 69 909 011

វិធីងាយបំផុត ប្រើមើមខ្ទឹមក្រហម បំបាត់ការឈឺចាប់ពេលឃ្មុំទិច

សុខភាពៈ ដើម្បីបន្សាបពិសឃ្មុំ លោកអ្នកគ្រាន់តែយកមើមខ្ទឹមក្រហម ចិតស្ដើងៗ រួចមកជូតថ្នមៗលើបរិវេនដែលឃ្មុំទិចជាការស្រេច។ 


លោកអ្នកអាចអនុវត្តវិធីស្រដៀងគ្នានេះដែរ ដោយបុកខ្ទឹមក្រហមឱ្យម៉ដ្ឋ​ រួចយកមកបិតបរិវេនដែលឃ្មុំទិចជាការស្រេច។ 

 

សូមបញ្ជាក់ថាៈ ពេលខ្ទឹមស្ងួត លោកអ្នកនៅតែឈឺទៀត សូមចិតមើមខ្ទឹមក្រហម ឬបុកមើមខ្ទឹមក្រហម មកបិតសារជាថ្មីលើបរិវេណឃ្មុំទិច នោះឥទ្ធិពលនៃមើមខ្ទឹមក្រហម នឹងបន្សាបពិសឃ្មុំបន្តិចម្ដងៗរហូតទាល់តែលេងឈឺ៕ 

 

- កែសម្រួលៈ សុខក្រម- SokhaKrom 

- ដកស្រង់ពីៈ សុខភាព និងវិធីបុរាណ