(+855) 11 909 020 / 69 909 011

ឪពុកម្ដាយចាំបាច់ត្រូវស្វែងយល់ពីការគេងរបស់កូនៗ ស្ថិតក្នុងវ័យទារក

សុខភាព៖ ការណែនាំបានបង្ហាញថា ទារកដែលកើតមក គឺមានសុខភាពខ្សោយណាស់ នាំឱ្យងាយឆ្លងជំងឺ ដូច្នេះ ឪពុកម្ដាយគួរតែណែនាំទារក ទៅចាក់វ៉ាក់ស៊ាំងការពារជំងឺ តាមការណែនាំរបស់គ្រូពេទ្យ។ 

ការដាក់ឱ្យទារកគេងផ្ងារ គឺប្រសើរបំផុត ដែលចៀសវាងការបាត់បង់ជីវិតនៃទារក ព្រោះការដាក់ឱ្យទារកគេងផ្អៀង និងផ្កាប់មុខ អាចធ្វើឱ្យទារកពិបាកដកខ្យល់ ដាច់ដង្ហើមស្លាប់ ដូច្នេះ ឪពុកម្ដាយគួរតែឧស្សាហ៍តាមដានទារកៗ ពេលទារកគេងម្ដងៗ ជាពិសេសពេលយប់។

បន្ទប់គេងរបស់ទារក ដូចជា ខ្នើយ ពូក មុខ ភួយ និងរបស់ដែលនៅជុំវិញទារក ត្រូវតែធានាថាស្អាត គ្មានស្នាមប្រឡាក់ផ្ទុកមេរោគ ដើម្បីធានាសុខភាពរបស់ទារក។

ទារកដែលទើបនឹងកើត មិនគួរគេគ្រែជាមួយឪពុកម្ដាយ ឬបងប្អូនរបស់ពួកគេឡើយ សូម្បីតែកូនភ្លោះ ក៏គួរតែដាក់ឲ្យគេងដោយឡែកពីគ្នាដែរ។ ការគេងគ្រែរួមជាមួយទារក អាចបង្កើនហានិភ័យនៃការថប់ដង្ហើមស្លាប់ ឬអ្នកអាចគេងសង្កត់ពីលើទារកដោយមិនដឹងខ្លួន៕

 

– កែសម្រួលៈ សុខក្រម- SokhaKrom

– ដកស្រង់ពីៈ សុខភាពស្រ្តី និងបរទេស​