(+855) 11 909 020 / 69 909 011

ស្រ្តីមានគភ៌គួរទទួលទានផ្លែប៊ឺដើម្បីសុខភាព និងកូនក្នុងផ្ទៃ

សុខភាពៈ ការណែនាំបានបង្ហាញថា ដើម្បីសុខភាពល្អទាំងម្ដាយនិងទារកក្នុងផ្ទៃ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែទទួលទាន​ផ្លែ​​ប៊ឺ ក្នុងបរិមាណសមល្មម។ ផ្លែប៊ឺរផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាង ដល់ស្រ្តីមានផ្ទៃពោះ និងគភ៌ក្នុងផ្ទៃដូចជា៖ ​ 

 

-ជួយ​ទប់​ស្កាត់​​ពិការ​ភាព​​ពី​កំណើត​​របស់គភ៌​ក្នុង​​ផ្ទៃ​ 

-កាត់បន្ថយ​​អាការ​ចាញ់កូន​ និងក្អួត​ចង្អោរ​​សម្រាប់​​ស្ត្រី​មាន​​ផ្ទៃពោះ

-ជួយឱ្យខួរក្បាលទារកក្នុងផ្ទៃលូតលាស់បានល្អ

-ការពារសរសៃបេះដូងដល់ស្រ្តីមានផ្ទៃពោះ 

-ជួយបញ្ចុះសម្ពាធឈាម កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល 

-​ជួយ​​បង្កើន​​ប្រព័ន្ធ​​ភាពស៊ាំ និង​ដំណើរ​ការ​រំលាយ​​អាហារ 

-ជួយ​​ផលិត​​កោសិ​កា​​ឈាម​ 

 

- កែសម្រួលៈ សុខក្រម- SokhaKrom 

- ដកស្រង់ពីៈ សុខភាព និងសម្រស់