(+855) 11 909 020 / 69 909 011

អាហារ ដែលលោកអ្នកគួរកាត់បន្ថយទទួលទានក្នុងរដូវភ្លៀង

សុខភាព៖ ការយកចិត្តទុកដាក់ចំពោះការទទួលទានអាហារ ក្នុងរដូវភ្លៀង ជួយឱ្យយើងចៀសផុតពីជម្ងឺផ្សេងៗ។ ខាងក្រោមនេះ ជាការណែនាំពីប្រភេទអាហារមួយចំនួន ដែលគួរ និងមិនគួរ ឬកាត់បន្ថយបរិភោគ ក្នុងរដូវភ្លៀង។ 

- ជៀសវាងបន្លែឆៅ 

- ពិសារផ្លែឈើ ដូចជាផ្លែប៉ោម ផ្លែស្វាយ និង ផ្លែទទឹមជាដើម 

- កុំពិសារផ្លែស្វាយច្រើនពេក ព្រោះវាអាចបណ្តាលឱ្យកើតមុនលើផ្ទៃមុខ

- បង្កើនការញ៉ាំបន្លែរសជាតិល្វីង ដូចជាស្តៅ ស្ពៃពួយឡាំង ស្ពៃក្តោប និង ផ្កាខាត់ណា 

- កាត់បន្ថយពិសារអាហារចៀន ឬ បំពង ដែលពិបាករំលាយ ព្រោះក្នុងរដូវភ្លៀង ប្រព័ន្ធរំលាយអាហារមានភាពយឺតយ៉ាវ 

- ជៀសវាងការពិសារសាច់ត្រី និង សាច់ជ្រូក តែគួរពិសារសម្ល និង ស៊ុប 

- ផឹកទឹកឱ្យបានគ្រប់គ្រាន់ និង ធ្វើលំហាត់ប្រាណ 

- ផឹកកាហ្វេ និង តែ ក្នុងបរិមាណល្មមៗ កុំពិសាច្រើនពេក វាអាចបណ្ដាលឱ្យខ្សោះជាតិទឹកក្នុងរាងកាយ 

- អាចពិសាតែឧណ្ហៗ លាយជាមួយ ទឹកឃ្មុំ ខ្ញី តាមចំណង់ចំណូលចិត្ត 

- ជៀសវាងត្រូវទឹកភ្លៀង ព្រោះវាអាចធ្វើឱ្យអ្នកឈឺ និង  ឆ្លងមេរោគផ្សេងៗតាមរយៈទឹកភ្លៀង ព្រោះបច្ចុប្បន្ននេះ ភ្លៀងនាំមកនូវជាតិទឹកអាស៊ីតមកជាមួយគ្នា៕  

 

- កែសម្រួលៈ សុខក្រម- SokhaKrom 

- ដកស្រង់ពីៈ សុខភាព និងសម្រស់