សុខភាពៈ ការណែនាំបានបង្ហាញថា ទឹកដែលច្របាច់យកចេញពីផ្លែម្រះ ជួយគ្រប់គ្រងជាតិស្ករ សម្រាប់អ្នកកើតជម្ងឺទឹកនោមផ្អែម ហើយចំពោះមនុស្សដែលមិនកើតជម្ងឺទឹកនោមផ្អែម ក៏អាចពិសាបានដែរដើម្បីគ្រប់គ្រងជាតិស្ករដូចគ្នា។ សូមធ្វើតាមការណែនាំខាងក្រោមនេះ។
គ្រឿងផ្សំៈ
- សាច់ផ្លែម្រះ ២ ទៅ ៣ផ្លែ
- ទឹកធម្មតាបន្តិច
- ឧបករណ៍ជំនួយ គឺម៉ាស៊ីនកិនទឹកក្រឡុក ឬកៀប
វិធីធ្វើៈ
- យកផ្លែម្រះ កៀប ឬកិន យកតែទឹក (អាចប្រើស្បៃត្រងកុំឱ្យដោយកាក)
- រួចបន្ថែមទឹកធម្មតា ចូលទៅក្នុងទឹកម្រះបន្តិច ហើយកូរឱ្យសព្វ
វិធីប្រើៈ
- ពិសាជារៀងរាល់ព្រឹក ពេលក្រោកពីគេង។ ព្រោះពេលនោះ ពោះនៅទរទេ អំណោចផលដល់ទឹកម្រះបញ្ចេញឥទ្ធិពលខ្លាំង។
- អនុវត្តវិធីនេះ ប្រហែលជាពីរខែ ជម្ងឺទឹកនោមផ្អែម និងត្រូវបានគ្រប់គ្រងជាតិស្ករ បានយ៉ាងល្អ៕
- កែសម្រួលៈ សុខក្រម-Sokhakrom
- ដកស្រង់ពីៈ សុខភាពប្រចាំថ្ងៃ