សុខភាពៈ យើងធ្លាប់តែដឹងពីសារៈប្រយោជន៍ដ៍អស្ចារ្យរបស់ក្រូវសើច តែពេលនេះសូមងាកមកស្វែងយល់ពីសារៈប្រយោជន៍នៃក្រូចឆ្មារវិញម្ដង។ ក្រូចឆ្មាតត្រូវបានណែនាំថា ជួយធ្វើស្បែកស្រស់ស្អាត ជួយព្យាលបាល និងថែរក្សាមិនឱ្យសក់ជ្រុះសក់ មានអង្គែ សក់ប្រេង មិនខុសពីក្រូចសើចឡើយ។
ដើម្បីទទួលបានសារៈប្រយោជន៍នេះ លោកអ្នកត្រូវអនុវត្តឱ្យត្រូវតាមក្បួនខ្នាត។ ជាបឋមលោកអ្នកត្រូវចាក់ទឹកឱ្យសើមនៅត្រង់សក់ និងស្បែកក្បាលជាមុនសិន បន្ទាប់មកប្រើទឹកក្រូចឆ្មារចាក់ទៅលើក្បាល ដោយកក់សក់ក្បាល និងស្បែកក្បាលពីដប់ទៅដប់ប្រាំនាទី។ ក្នុងរយៈពេលនៃការកក់ ទាមទារឱ្យអេះតិចៗឱ្យសព្វទាំងអស់ ពេញស្បែកក្បាល កក់ពីរថ្ងៃម្ដង ឬមួយសប្ដាហ៍ពីរដងទៅបីដង(ចំពោះសក់ដែលកើតប្រេង និងអង្គែតែប៉ុណ្ណោះ)៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និង សម្រស់