សុខភាពៈ ការណែនាំបានបង្ហាញថា កាកសំណល់នៅក្នុងមាត់ធ្មេញយូរៗទៅ នឹងក្លាយជាក្រមរកំបោរនៅតាមជើងធ្មេញ បណ្ដាលឱ្យលោកអ្នកជួបប្រទះបញ្ហាមួយចំនួនដូចជា ដង្កូវស៊ីធ្មេញ លាកអញ្ចាញធ្មេញ ពុកធ្មេញ ឈឺធ្មេញ បញ្ហាក្លិនមាត់ ជំងឺរលាកទងសួត និងមហារីកលំពែងថែមទៀត។
ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នកត្រូវធ្វើអនាម័យមាត់ធ្មេញឱ្យបានល្អ និងសម្រាប់អ្នកដែលមានកំបោរនៅតាមជើងធ្មេញអាចអនុវត្តវិធីនេះបាន។
របៀបសម្អាតធ្មេញ
- ប្រើថ្នាំដុះធ្មេញមានគុណភាព និងច្រាស់ដុះធ្មេញទន់ល្មើយ
- ដុះទាំងផ្ទាំងធ្មេញខាងមុខ និងខាងក្នុង
- ក្នុងមួយថ្ងៃត្រូវដុះធ្មេញឱ្យបាន ២ ទៅ ៣ ដង (ព្រឹក ល្ងាច និងមុនចូលគេង)
- រៀបចំទុកដាក់ច្រាស់ដុះធ្មេញឱ្យបានល្អ
- ២ ទៅ ៣ ខែត្រូវប្ដូរច្រាស់ដុះធ្មេញថ្មី
របៀបសម្អាតកំបោរតាមជើងធ្មេញ
- ប្រេងដូង ១ ស្លាបព្រាបាយ យកមកខ្ពុរមាត់រយៈពេល ១០ ទៅ ១៥ នាទី ដើម្បីសម្លាប់មេរោគ និងធ្វើឱ្យកំបោរតាមជើងធ្មេញទន់
- បន្ទាប់មកយកច្រាស់មកដុះថ្នមៗ ហើយលាងសម្អាតចេញដោយទឹកធម្មតាជាការស្រេច។
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និង សម្រស់