សុខភាពៈ ទឹកក្រឡុក ផ្សំពីចេកទុំ និងទឹកដោះគោឆៅ ជួយធ្វើឱ្យលោកអ្នកធាត់បាន ដូច្នេះ វាពិតជាល្អណាស់សម្រាប់អ្នកដែលស្គមចង់ធាត់។
គ្រឿងផ្សំៈ
- ចេកទុំ ២ ផ្លែ
- ទឹកកកល្មម
- ទឹកដោះគោឆៅមួយកែវ
- ឧបករណ៍ជំនួយ ម៉ាស៊ីនទឹកក្រឡុក
វិធីធ្វើៈ
- ដំបូងកិនចេកក្នុងម៉ាស៊ីនទឹកក្រឡុក
- បន្ទាប់មកដាក់ទឹកកក និងទឹកដោះគោឆៅចូលកិនឱ្យសព្វជាមួយគ្នា ជាការស្រេច
របៀបប្រើៈ
- ញុំាទឹកក្រឡុកនេះមួយថ្ងៃមួយកែវ (ពេលព្រឹក ឬពេលល្ងាច)
- បើលោកអ្នកចង់ផ្អែម អាចបន្ថែមទឹកស្ករ ឬទឹកឃ្មុំចូលបាន៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និង សម្រស់