សុខភាពៈ សក់ ជាសរីរាង្គមួយរបស់មនុស្ស ដែលជួយរំលេចភាពស្រស់ស្អាត។ សក់លើក្បាល មានប្រមាណជាពី ៧ម៉ឺនទៅ ១៥ម៉ឺនសរសៃ។
ដំណើរអាយុជីវិតនៃ សក់ មានដំណាក់កាល ៣ គឺៈ
ទី១- ដំណាក់កាលលូតលាស់ ៖ សក់ចាប់ផ្ដើមលូតលាស់ជាប្រចាំក្នុងរយៈពេល ២ ទៅ ៧ ឆ្នាំ។
ទី២- ដំណាក់កាលសម្រាក ៖ សក់លែងលូតលាស់ ហើយចាប់ផ្ដើមសម្រាក ឈប់ដុះលូតទៀត។
ទី៣- ដំណាក់កាលជ្រុះ ៖ សក់ចាប់ផ្ដើមងាប់ និងជ្រុះចេញពីក្បាល និងសរសៃសក់ថ្មីដុះមកជំនួសវិញ។ ការជ្រុះសក់ចាស់ ដុះសក់ថ្មីជំនួសវិញនេះ អាចសារចុះសារឡើង ចំនួនប្រមាណជា២៥ដង ក្នុងមួយជិវិតមនុស្ស។
ក្នុងករណីដែលសក់ជ្រុះមុនវ័យ ឬជ្រុះច្រើនលើសពីធម្មតា សូមប្រញាប់រកថ្នាំលាបបណ្ដុះសក់ ឬផលិតផលបណ្ដុះសក់ផ្សេងៗទៀត ដែលមានការទទួលស្គាល់ត្រឹមត្រូវពីអ្នកជំនាញ៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និងសម្រស់