សុខភាពៈ ជាធម្មតា ក្នុងការព្យាបាលជម្ងឺរលាកទងសួត គ្រូពេទ្យមិនណែនាំឱ្យប្រើថ្នាំផ្សះទេ គឺប្រើថ្នាំពពួកប៉ារ៉ាសេតាម៉ុល ថ្នាំបំបាត់អាលែកហ្ស៊ី និងកាត់ស្លេសកាត់សំបោរជាដើម។ ជម្ងឺរលាកទងសួតកម្រិតស្រាល អាចព្យាបានជាសះស្បើយ ក្នុងរយៈពេលប្រមាណជា ៥ ថ្ងៃ។ តែដោយឡែកជម្ងឺរលាកសួតធ្ងន់ធ្ងរ ដំបៅមានខ្ទុះ ការព្យាបាលអាចទាមទារឱ្យមានប្រើថ្នាំផ្សះ នឹងប្រើថ្នាំផ្សេងៗទៀតក្នុងកម្រិតខ្ពស់ទៅតាមនោះដែរ។ តែទោះជាយ៉ាងណា ដំបូន្មានល្អបំផុត សម្រាប់អ្នកសង្ស័យ ឬកំពុងតែព្យាបាលជម្ងឺរលាកទងសួត គួរតែពិគ្រោះ នឹងអនុវត្តតាមការណែនាំពីវេជ្ជបណ្ឌិតជំនាញ។
ដើម្បីបង្ការកើតជម្ងឺរលាកទងសួត
- រស់ក្នុងទីកន្លែងដែលមានសីតុណ្ហភាពនៃបរិយាកាស មិនក្ដៅ និងត្រជាក់ពេក
- មិនត្រូវរស់នៅក្នុងស្ថានភាពដែលហាលភ្លៀង ហាលខ្យល់ និងមានសន្សើម
- បរិយាកាសនៅជុំវិញ ត្រូវមានអនាម័យ ព្យាយាមនៅឱ្យឆ្ងាយពីទីកន្លែងមានធូលីហុយ ផ្សេងកខ្វក់ កន្លែងមានក្លិនមិនល្អជាដើម
- ជម្ងឺរលាកទងសួតងាយឆ្លងណាស់ គួរតែដាក់អ្នកជំងឺនៅឱ្យឆ្ងាយពីគេឯង ជាពិសេសក្មេងអាយុក្រោម ១០ ឆ្នាំ នឹងប្រញ៉ាប់ប្រញាលនាំអ្នកជំងឺទៅព្យាបាលឱ្យបានទាន់ពេលវេលា។
- ក្នុងករណីអ្នកកើតជម្ងឺរលាកទងសួត ព្យាបាលមិនទាន់ពេលវេលា គឺអាចបណ្ដាលឱ្យបាត់បង់ជីវិត ដោយមូលហេតុ អ្នកជម្ងឺពិបាកក្នុងការដកដង្ហើម ដោយស្ទះៗនឹងកង្វះអុកស៊ីសែនក្នុងឈាម៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និងសម្រស់