សុខភាព៖ ផលិតផលលាបក្លៀក ដែលមានគុណភាព គឺជួយបង្កើនទំនុកចិត្តឡើងវិញ ដោយសារវាជួយបំបាត់ក្លិនក្លៀក ក្លិនសា ក្លិនជូរ មិនងាយសើមក្លៀក នឹងធ្វើឱ្យក្លៀកស។ តែចំពោះផលិតផលលាបក្លៀក ដែលគ្មានគុណភាព អាចបណ្ដាលឱ្យក្លិនក្លៀកធំក្លិនរឹតតែខ្លាំង ក្លៀកខ្មៅ ឆាប់មានក្លិនជូរ និងក្លិនសាពេលបែកញើសផងដែរ។
ជួនកាលគ្រោះថ្នាក់រហូតដល់ ក្លៀកឡើងរមាស់ កន្ទួល បណ្ដាលឱ្យប៉ះពាល់ដល់សុខភាពថែមទៀតផង។ ដូច្នេះ ពេលលោកអ្នកគួរតែប្រឹក្សាជាមួយអ្នកជំនាញជាមុនសិន មុននឹងជ្រើសរើសផលិតផលលាបក្លៀកណាមួយ ដែលត្រូវនឹងស្បែកក្លៀករបស់លោកអ្នក៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និងសម្រស់