(+855) 11 909 020 / 69 909 011

ដំបូន្មានល្អៗ ក្នុងអំឡុងពេលមករដូវដែលស្រ្តីគ្រប់រូបគួរធ្វើ

សុខភាពៈ នៅក្នុងអំឡុងពេលមករដូវ ស្រ្តីគ្រប់រូបអាចនឹងប្រឈម ជាមួយបញ្ហាជាច្រើន ដូចជា ការឈឺចាប់ ជម្ងឺ អស់កម្លាំង ធុញថប់...។ ជាមួយគ្នានេះ ទម្លាប់មួយចំនួន ត្រូវបានហាមមិនធ្វើ ក្នុងអំឡុងពេលមករដូវ ដើម្បីចៀសវាង ផលប៉ះពាល់ដល់សុខភាពរបស់ស្រ្តីក្នុងអំឡុងពេលមករដូវ។ ចំពោះអត្ថបទនេះវិញ មិនបានបង្ហាញពីទម្លាប់មួយចំនួន ត្រូវបានហាមមិនធ្វើ តែណែនាំពីដំបូន្មានល្អៗ ដែលស្រ្តីមករដូវគ្រប់រូបគួរតែធ្វើ។ 

 

- ញ៉ាំសាច់ឱ្យបានច្រើន ដើម្បីបង្កើនថាមពល 

- ចូលគេងឱ្យបានលឿន ដើម្បីកាត់បន្ថយភាពតានតឹង 

- ទទួលទានស្ករត្នោត នឹងផឹកទឹកត្នោត ព្រោះវាជួយសម្រួលដល់អាការឈឺចាប់ ពោះវៀន ក្រពះ ធ្វើឱ្យចរន្តឈាមដើរស្រួល ទប់ស្កាត់មិនឱ្យឈាមរដូវកកក្នុងស្បូន 

- ទទួលទាន ចេក ទឹកដោះគោ និងគ្រាប់ផ្លែឈើ 

- ទទួលទានអាហារសម្បូរជាតិដែក មានស៊ុប ថ្លើមជ្រូក ទំពាំងបាយជូរស្រស់ និងល្ងរខ្មៅ

- ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់មុនពេលមករដូវ តាមការណែនាំរបស់គ្រូពេទ្យ

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និង​សម្រស់