(+855) 11 909 020 / 69 909 011

វិធីការពារ និងព្យាបាល ជម្ងឺរលាកពោះវៀន

សុខភាព ៖ ការណែនាំបានបង្ហាញថា ដើម្បីការពារ និងព្យាបាល ជម្ងឺរលាកពោះវៀន សូមលោកអ្នកអាចអនុវត្ត តាមដំបូន្មានខាងក្រោមនេះ។ 

 

វិធីការពារ ៖ 

 

- ផឹក​ទឹក​ឆ្អិន

- កុំ​បរិភោគ​បន្លែ​ស្រស់ (សាឡាត់)

- កុំបរិភោគ​ងាវច្រើនពេក ឬអត់សោះក៏ល្អដែរ  

- កុំ​ឲ្យ​រុយ​រោម​អាហារ

- កុំ​បរិភោគ​អាហារ​នៅ​ក្នុង​បន្ទប់​អ្នក​ជំងឺ​ឲ្យ​សោះ

- ​ចាក់​វ៉ាក់​សាំង​ការ​ពារ​រោគ 

 

វិធី​ព្យាបាល ៖

 

- ត្រូវ​ឲ្យ​អ្នក​ជំងឺគេងក្នុង​បន្ទប់​ស្អាត​ធំ​ទូលាយ មាន​ពន្លឺ​ព្រះ​អាទិត្យ​ចេញ​ចូល​គ្រប់​គ្រាន់

- គ្រែ​អ្នក​ជំងឺ ត្រូវ​ដាក់​កណ្ដាល​បន្ទប់

- ខ្លួន​ប្រាណ​អ្នក​ជំងឺ ត្រូវ​ស្អាត​ជា​និច្ច

- លាមក​និង​បស្សាវៈ ត្រូវ​ជុះ​ឬ​នោម​ដាក់​ក្នុង​កន្ថោរ​ដែល​មាន​ទឹក ក្រេ​ហ្ស៊ីល

- ត្រូវ​ដុស​លាង​មាត់​ជា​ច្រើន​ដង​ក្នុង​១​ថ្ងៃ ដោយ​ទឹក​ក្ដៅ ប្រើ​ថ្នាំ​ដុស​ធ្មេញ

-  ដាក់​ទឹក​កក​លើ​ក្បាល លើ​ពោះ ឬ​ត្រង់​បរិវេណ​បេះដូង

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និង​សម្រស់