សុខភាព ៖ ជម្ងឺស្លាប់មួយចំហៀងខ្លួន ច្រើនកើតឡើងលើមនុស្សចាស់ ដែលមានអាយុ ៤៥ ឆ្នាំឡើងទៅ។ ជំងឺស្លាប់មួយចំហៀងខ្លួន គឺបណ្ដាលមកពីការបាត់បង់មុខងារចលករមួយចំហៀងខ្លួន ដែលបណ្ដាលមកពីការប៉ះទង្គិចមួយចំហៀងខួរក្បាល ដោយសារការដួល និងជំងឺលើសឈាម។ ជំងឺស្លាប់មួយចំហៀង ត្រូវបានព្យាបាល និងមើលថែតាមវិធីសាស្រ្តវេជ្ជសាស្រ្តផង និងព្យាបាលដោយចលនា។
រោគសញ្ញាជម្ងឺស្លាប់មួយចំហៀងខ្លួន ៖
- ឈឺក្បាល
- រោយក
- ស្រវាំងភ្នែក
- ចង់ក្អួត
- អស់កម្លាំងល្ហិតល្ហៃ
- សម្ពាធឈាមឡើង
- នៅពេលដែលមានអាការបែនេះ អ្នកជំងឺអាចសន្លប់ ពេលដឹងខ្លួនឡើងវិញ ចលនារបស់អវយវៈចាប់ផ្ដើមថយចុះ ខួរក្បាលមិនអាចបញ្ជារបាន។
មូលហេតុដែលនាំឱ្យកើតជំងឺលើសឈាម គឺបណ្ដាលមកពីពិសាស្រា ជក់បារី ផឹកកាហ្វេច្រើនហួសហេតុជាដើម៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និងសម្រស់