សុខភាព ៖ សក់មានខ្លាញ់ បណ្ដាលមកពីកង្វះអនាម័យក្នុងការរស់នៅ រួមទាំងកត្តាផ្សេងៗទៀត។ សក់មានខ្លាញ់ ធ្វើឱ្យស្បែកក្បាលរបស់យើងរមាស់ កន្ទួល និងមានអង្កែ។ ដើម្បីទប់ស្កាត់បញ្ហាសក់មានខ្លាញ់ ឬសក់ខ្លាញ់ លោកអ្នកត្រូវលាងដៃឱ្យស្អាតមុននឹងប៉ះសក់ ប្រើសាប៊ូកក់សក់ត្រូវនឹងស្បែកក្បាល កុំប្រើប្រេងជំនួយសក់ញឹកញាប់ពេក។ ក្នុងករណីដែលលោកអ្នកប្រើប្រាស់ផលិតផលថែរក្សាសក់ក្បាល ឬក្រូវសើច ក្រូវឆ្មារហើយ នៅតែមិនអាចដោះស្រាយបញ្ហាសក់មានខ្លាញ់បានទៀត សូមប្រញាប់ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាបន្ទាន់៕
- កែសម្រួល ៖ សុខក្រម - Sokhakrom
- ដកស្រង់ពី ៖ សុខភាព និង សម្រស់