(+855) 11 909 020 / 69 909 011

ការណែនាំមុននឹងបិតបន្ទះបញ្ចុះកំដៅ ដែលលោកអ្នកមិនធ្លាប់ដឹងកន្លងមក

សុខភាព ៖ ដើម្បីឱ្យមានប្រសិទ្ធិភាព ក្នុងការប្រើប្រាស់ បន្ទះបិតបញ្ចុះកំដៅ សូមលោកអ្នកធ្វើតាមការណែនាំខាងក្រោមនេះ។ 

 

- អនុវត្តតាមវេជ្ជបញ្ជា និងការណែនាំដែលមានបង្ហាញលើកញ្ចប់បន្ទះបិតបញ្ចុះកំដៅ

- ជូតខ្លួន ឬងូតទឹកឱ្យបានច្រើនដង 

- ស្លៀកពាក់សម្លៀកបំពាក់ស្ដើងៗ 

- គេងបើកកង្ហារ ឬម៉ាស៊ីនត្រជាក់ ដើម្បីឱ្យបន្ទប់គេងមានសីតុណ្ហភាពត្រជាក់  

- ការប្រើប្រាស់ថ្នាំលេបផ្សេងៗ មិនត្រូវធ្វើឡើងដោយចិត្តឯងឡើយ ត្រូវមានការណែនាំពីគ្រូពេទ្យ

- ក្នុងករណីដែលសង្កេតឃើញថា កំដៅក្នុងខ្លួនមិនថយចុះ ទោះបីជាបិតបន្ទះបញ្ចុះកំដៅយ៉ាងណា ត្រូវប្រញាប់រុះរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។   

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និងបរទេស