(+855) 11 909 020 / 69 909 011

តើបុរសៗ គួរលាងសម្អាតមេជីវិតដោយរបៀបណា?

សុខភាព៖ ការណែនាំបានបង្ហាញថា ដើម្បីសុខភាព និងអនាម័យខ្ពស់ នៅតំបន់បរិវេណមេជីវិតរបស់បុរស (លិង្គ) ឱ្យមានសុខភាពល្អ និងចៀសផុតពីការរលាកស្បែក និងការឆ្លងមេរោគទូទៅ។ 

វិធីថែទាំ និងលាងសម្អាតមេជីវិតរបស់មនុស្សប្រុសៈ  

- ដុសសម្អាតថ្នមៗ ជុំវិញបរិវេណលិង្គ (ចុងលិង្គ និងតំបន់ក្រោមស្បែកគ្របក្បាលលិង្គ និងលិង្គ) ដោយប្រើប្រាស់សាប៊ូតិចតួច 

- ចៀសវាងដុស ដោយប្រើសាប៊ូ ចំតំបន់រសើប 

- រៀបចំលិង្គឱ្យបានល្អ មុននឹងស្លៀកខោទ្រនាប់ ហើយត្រូវប្រាកដថា ខោទ្រនាប់របស់លោកអ្នក នៅស្អាតជានិច្ច មិនប្រឡាក់ មិនមានផ្ទុកមេរោគ។ 

- លាងដៃឱ្យបានស្អាត មុននឹងប៉ះលិង្គ ដូចជា ចូលបន្ទប់ទឹក...។ 

- ការពារឱ្យបានមែនទែន ចំពោះសារធាតុក្រហាយ (ប្រេងខ្យល់ ម្ទេស...) មិនត្រូវឱ្យវាប៉ះលិង្គរបស់លោកអ្នកឡើយ ក្រៅពីបង្ករភាពក្រហាយ ឈឺចាប់ គឺគ្រោះថ្នាក់ដល់សុខភាពផ្លូវភេទ។ ក្នុងករណីនេះ បើធ្ងន់ធ្ងរ សូមពិគ្រោះជាមួយគ្រូពេទ្យឱ្យបានទាន់ពេលវេលា ដើម្បីអនាគតរបស់លោកអ្នក៕  

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក