សុខភាព៖ សម្រស់ពិតជាសំខាន់ណាស់ ជាពិសេសសម្រាប់សុភាពនារីគ្រប់រូប។ ការជ្រើសរើសផលិតផលថែរក្សាផ្ទៃមុខ ដែលមិនត្រូវនឹងស្បែកមុខរបស់លោកអ្នក មិនត្រឹមតែមិនបានជួយលើកសម្រស់ និងព្យាបាលបញ្ហានៅលើផ្ទៃមុខ វាអាចធ្វើឱ្យលោកអ្នកប្រតិកម្ម និងបញ្ហាផ្ទៃមុខកាន់តែធ្ងន់ធ្ងរថែមទៀតផង។
ទាក់ទងនឹងបញ្ហានេះដែរ ផ្លែប៉េងប៉ោះទុំ ត្រូវបានណែនាំថា អាចជួយកម្ចាត់ស្នាម និងរន្ធ ដែលបណ្ដាលមកពីបញ្ហាកើតមុន បានយ៉ាងមានប្រសិទ្ធិភាព ព្រោះសារធាតុប្រឆាំងអុកស៊ីកម្ម នៅក្នុងផ្លែប៉េងប៉ោះ អាចជួយរក្សាសំណើមដល់ស្បែក កាត់បន្ថយភាពជ្រីវជ្រួញ និងបង្រួមប្រហោងនៅលើផ្ទៃមុខ។
វិធីធ្វើ និងរបៀបប្រើ៖
- យកផ្លែប៉េងប៉ោះស្រស់ទុំមួយផ្លែ លាងទឹកឱ្យស្អាត រួចកិនឱ្យម៉ដ្ឋ
- យកល្បាយប៉េងប៉ោះដែលកិនហើយនោះ មកលាបលើផ្ទៃមុខ ទុករយៈពេល ១៥ នាទី សឹមលាងទឹកស្អាតចេញជាការស្រេច។
សូមបញ្ចាក់ថាៈ ដើម្បីឱ្យមានប្រសិទ្ធិភាពខ្ពស់ សូមលោកអ្នកអនុវត្តវិធីនេះឱ្យបាន ៣ ដង ក្នុង ១ សប្ដាហ៍ ពេលល្ងាច ឬពេលយប់មុនពេលចូលគេង (លាបល្បាយប៉េងប៉ោះនៅលើផ្ទៃមុខ រួចទុកចោល ១៥ នាទី ហើយលាងសម្អាតចេញមុនចូលគេង)៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក និងmedicinenet