សុខភាព៖ មនុស្សមួយចំនួន ប្រហែលជាយល់ច្រឡំថា ជម្ងឺមហារីកសុដន់ កើតឡើងចំពោះតែមនុស្សស្រី តែការពិតវាមិនដូច្នោះទេ ជម្ងឺមហារីកសុដន់ ក៏កើតឡើងចំពោះមនុស្សប្រុសផងដែរ។
អ្នកជំនាញរោគស្រ្តី និងបុរស បានឱ្យដឹងថា ជម្ងឺមហារីកសុដន់ ដែលកើតឡើងចំពោះមនុស្សប្រុស មិនសូវខុសគ្នាពីមនុស្សស្រីនោះទេ។ ភាគរយស្រ្តី កើតជម្ងឺនេះ ច្រើនជាងបុរស។
ជាទូទៅ រោគសញ្ញា ដែលគេសង្កេតឃើញថា មនុស្សប្រុសកើតជម្ងឺមហារីកសុដន់ គឺមានឡើងដុំពកនៅលើទ្រូងរបស់គាត់។ តែទោះជាយ៉ាងណា ក្រៅពីរោគសញ្ញាខាងលើ គេរកឃើញបន្ថែមថា កត្តាមួយចំនួន អាចជាមូលហេតុដែលធ្វើមនុស្សប្រុស កើតជម្ងឺមហារីកសុដន់។ កត្តាទាំងនោះ រួមមាន៖
- គ្រួសារធ្លាប់មានប្រវត្តកើតជម្ងឺនេះ
- ទ្រូងធ្លាប់ទទួលរងកាំរស្មី
- ធ្លាប់ពង្រីកសុដន់របស់ខ្លួន
- ការប្រើអ័រម៉ូនអឺស្ត្រូសែន
- ជំងឺហ្សែនកម្រហៅថារោគសញ្ញា Klinefelter's
- មានជម្ងឺថ្លើមធ្ងន់ធ្ងរ (ហៅថាជម្ងឺក្រិនថ្លើម)
- ជំងឺនៃពងស្វាស ដូចជាជំងឺរលាកទងសួត ជំងឺគាំងពងស្វាស ឬពងស្វាសមិនថយក្រោយជាដើម
សូមបញ្ជាក់ផងដែរថាៈ ប្រសិនបើបុរសៗ សង្កេតឃើញទ្រូងរបស់ខ្លួន មានផុសចេញនូវដុំពក ខុសប្រក្រតី ឬស្ថិតក្នុងកត្តាណាមួយ ដែលបានលើកឡើងខាងលើ សូមប្រញាប់រុះរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យបានទាន់ពេលវេលា៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក