ទី២- " បើកចិត្តឱ្យទូលាយ ទទួលយកមនុស្សដែលចូលចិត្តអ្នក នឹងប្រុងប្រយ័ត្នចំពោះមនុស្សដែលមិនចូលចិត្តអ្នក។ "

ទី៣- " អ្នកត្រូវដឹងថា មនុស្សម្នាក់ៗតែងរមែងមានមិត្ត មានសត្រូវ មានអ្នកចាំជួយ និងអ្នកចាំតែជាន់ពន្លិច។ នេះក៏ជាធម្មជាតិនៃដំណើរជីវិតរបស់មនុស្ស ដែលអ្នកត្រូវជួបប្រទះដូចជាគេឯងដែរ។ " 

ទី៤- " រំងាប់ចិត្តចង់បានខ្លាំងពេក ហើយងាកមកពេញចិត្តនឹងគ្រប់យ៉ាងដែលខ្លួនកំពុងតែមាន។ រាប់អានបានប៉ុណ្ណា យកប៉ុននោះ ព្រោះយើងមិនអាចរាប់អានមនុស្សគ្រប់រូបនោះទេ។ " 

ទី៥- " យើងមិនចាំបាច់ធ្វើទង្វើផ្គាប់ចិត្តអ្នកដទៃ ដើម្បីឱ្យគេចូលចិត្តយើងនោះទេ។ យើងគ្រាន់តែធ្វើនូវរឿងដែលត្រឹមត្រូវ នោះអ្នកដទៃ មិនថាជាមនុស្សស្គាល់គ្នា ឬមិនស្គាល់គ្នាក្ដី គេច្បាស់ជាចូលចិត្តយើងមិនខាន ហើយជួនកាល សត្រូវ ក៏អាចក្លាយជាមិត្តផងដែរ។"

រក្សាសិទ្ធិដោយ៖ ក្រុមការងារសុខក្រម 

">
(+855) 11 909 020 / 69 909 011

៥ ចំណុច សម្រាប់អ្នកកំពុងមានសម្ពាធផ្លូវចិត្ត ដែលទាមទារច្រើន

សុខភាពផ្លូវចិត្ត ជារឿងសំខាន់របស់មនុស្សមួយរបស់មនុស្សគ្រប់រូប។ ការចង់បាន និងការទាមទារ អាចជាមូលហេតុ ដែលធ្វើឱ្យអ្នកមានសម្ពាធផ្លូវកើតលើខ្លួនឯង។ 

ជាការពិតណាស់ បើអ្នកទាមទារចង់ឱ្យមនុស្សគ្រប់គ្នា ស្រលាញ់ចូលចិត្តរូបអ្នក ឬអ្នកចង់ធ្វើជាមនុស្សល្អ ស្ថិតក្នុងក្រសែភ្នែកអ្នកដទៃ នោះអាចនិយាយបានន័យថា អ្នកកំពុងតែកសាងសំពាធផ្លូវចិត្តឱ្យខ្លួនឯង។ 

បញ្ជាក់ពីលើនេះ ប្រសិនបើអ្នកមិនអាចផ្គាប់ចិត្តនរណាម្នាក់ ឬមាននរណាម្នាក់មើលមកអ្នកក្នុងក្រសែភ្នែកមិនល្អ ទោះបីជាអ្នកស្គាល់គេក្ដី ឬអ្នកមិនស្គាល់គេក្ដី នោះអ្នកច្បាស់ជាមានអារម្មណ៍មិនល្អ នៅមិនសុខ កើតទុក្ខតែម្នាក់ឯង។ ទាំងអស់នេះ គឺសុទ្ធតែមកពីការទាមទាររបស់អ្នក ដែលចង់ធ្វើជាមនុស្សល្អក្នុងក្រសែភ្នែកមនុស្សគ្រប់រូប។ 

ដំណោះស្រាយល្អបំផុត ដើម្បីបញ្ឈប់ចិត្តទាមទារឱ្យអ្នកដទៃចូលចិត្តខ្លួន នឹងរំងាប់អារម្មណ៍មិនល្អក្នុងជីវិត អ្នកអាចគិតដល់ ៥ ចំណុចនេះ៖  

ទី១- " មនុស្សម្នាក់ មិនអាចផ្គាប់ចិត្តមនុស្សគ្រប់រូបបានទេ សូម្បីតែព្រះជាម្ចាស់។ " 