សុខភាព៖ ទឹក ភេសជ្ជៈប៉ូវកម្លាំង គ្រឿងស្រវឹង និងភេសជ្ជៈដទៃទៀត ដែលលោកអ្នកបានពិសា និងត្រូវច្រោះចេញមកក្រៅវិញ តាមរយៈតម្រងនោម។
ទាក់ទងនឹងបញ្ហានេះដែរ ការណែនាំបានបង្ហាញថា បើសុខភាពរបស់លោកអ្នកល្អ ទឹកនោមដែលច្រោះចេញមក គឺពុំមានក្លិននោះទេ។
ដោយឡែក បើលោកទឹកនោមមានក្លិនឆួលខ្លាំង គឺអាចបញ្ជាក់បានថា លោកអ្នកកំពុងតែស្ថិតក្នុងអាការណាមួយ ដូចខាងក្រោមនេះ
- ខ្សោះជាតិទឹកក្នុងខ្លួន ដោយសារតែទទួលទានទឹកពុំបានគ្រប់គ្រាន់។ កង្វះជាតិទឹក មិនមែនជាបញ្ហាចោទធំនោះទេ ដោយគ្រាន់តែលោកអ្នកពិសាទឹកឱ្យបានច្រើនវិញជាការស្រេច។
- ទទួលទានចំណីអាហារមួយចំនួន ដែលធ្វើឱ្យទឹកនោមមានក្លិនខ្លាំង ដូចជា ទំពាំង...។ ក្រៅពីនេះ ដូចជា ពិសាភេសជ្ជៈមានជាតិហ្គាស់ និងជាតិស្រវឹងច្រើន...។ ចំពោះបញ្ហានេះ លោកអ្នកនោមតែម្ដង ពីរដង ឬបីដង ទឹកនោមនឹងបាត់ក្លិនវិញ។
- បាក់តេរីឆ្លងចូលទៅកាន់បង្ហូរនោម(UTI) ។ ស្ត្រីមាននិន្នាការទទួលរងពីជំងឺ UTIs ច្រើនជាងបុរស។
- មកពីមូលហេតុឆ្លងជម្ងឺកាមរោគ។ ជម្ងឺកាមរោគ ក៏ជាមូលហេតុធ្វើឱ្យទឹកនោមមានក្លិនមិនល្អផងដែរ។
- ចំពោះអ្នកជម្ងឺទឹកនោមផ្អែមវិញ ជាតិស្ករក្នុងខ្លួនរបស់គេ បានហូរចូលទៅក្នុងទឹកនោម។ កត្តានេះ ដោយសារតែកម្រិតចជាតិស្កររបស់អ្នកជម្ងឺឡើងខ្ពស់។
ក្រៅពីការរៀបរាប់ត្រួសៗខាងលើ នៅមានកត្តាជាច្រើនទៀត ដែលជាមូលហេតុធ្វើឱ្យទឹកនោមមានក្លិនឆួល។
សូមបញ្ជាក់ថាៈ លោកអ្នកគួរតែចាប់អារម្មណ៍ ចំពោះបញ្ហាទឹកនោមមានក្លិនមិនល្អ ឬឆួលខ្លាំង ដើម្បីឱ្យប្រាកដថា លោកអ្នកកំពុងតែស្ថិតក្នុងករណីមួយណា ដូចការលើកឡើងខាងលើ។
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក