សុខភាព៖ ដើម្បីសុខភាពទារកក្នុងផ្ទៃ និងអ្នកម្ដាយ ស្រ្តីពរពោះត្រូវយកចិត្តទុកដាក់ឱ្យបានដិតដល់ចំពោះចំណីអាហារ។
អាហារមួយចំនួនត្រូវបានណែនាំមិនឱ្យទទួលទាន ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃ ដូចជា រលូតទារក សម្រាលមុនពេលកំណត់ ពិការតាំងពីកំណើត ឬប្រឈមមុខក្នុងការឆ្លងជម្ងឺកាចសាហាវផ្សេងៗ ។
- គួរចៀសវាងទទួលទានអាហារប្រភេទ សាច់ក្រក សាច់ប្រឡាក់ ចំណីអាហារក្លាស្សេ ស៊ុតដែលមិនបានចម្អិនឱ្យឆ្អិនល្អជាដើម
- គ្រឿងស្រវឹង មានដូចជា ស្រា ស្រាបៀរ និងភេសជ្ជៈមានជាតិស្រវឹង
- តែ និងកាហ្វេត្រូវកាត់បន្ថយការពិសា គួរពិសាទឹកស្អាត និងទឹកផ្លែឈើជំនួសវិញ
- ដាច់ខាតកុំពិសាបារី ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ និងសុខភាពរបស់ម្ដាយ
កែសម្រួលៈ សុខក្រម-Sokhakrom
ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក