សុខភាព៖ មង្ឃុត ជាផ្លែឈើមួយប្រភេទ ដែលសម្បូរវីតាមីន និងសារជាតិសំខាន់ៗ ហុចផលល្អចំពោះសុខភាព។
មង្ឃុត ផ្ទុកនូវសារជាតិខនិជជាច្រើន ដូចជា ម៉ាញ៉េស្យូម ដែក សាំងកាសី និង ប៉ូតាស្យូម និងវីតាមីន B C និង E រួមទាំងសារជាតិ antioxidants និងផ្ទុកសារធាតុរ៉ែជាច្រើនទៀត ដែលផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាព។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង ១៣ យ៉ាង ដែលទទួលបានពីផ្លែមង្ឃុត។
១. ជាតិកាកសរសៃ (fiber) ក្នុងផ្លែមង្ឈុត ជួយទប់ស្កាត់មិនឱ្យអ្នកទទួលទានប្រឈមមុខនឹងជម្ងឺធាត់ និងលើសទម្ងន់។
២. ជួសជុលគ្រឿងក្នុងសារពាង្គកាយឲ្យបានល្អឡើងវិញ រួមទាំងប្រឆាំងនឹង វីរុស និង បាក់តេរី ដូចជាជំងឺ គ្រុនក្តៅ និងផ្តាសាយធម្មតាជាដើម។
៣. បង្កើនកោសិកាឈាមក្រហម និងជួយការពារកុំឲ្យកើតជំងឺខ្វះឈាម ធ្វើឱ្យឈាមរត់បានស្រួល ជួយទប់ស្កាត់បញ្ហាប្រឈមមុខនឹងជម្ងឺគាំងបេះដូង ការកើនឡើងជាតិខ្លាញ់ និង ការឈឺចុកចាប់ត្រង់ទ្រូងជាដើម ។
៤. កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ។
៥. ជួយទប់ស្កាត់បញ្ហាប្រឈមនឹងរបេង និងជម្ងឺឆ្លងផ្សេងៗទៀត ប្រឆាំងនូវ បាក់តេរីច្រើនប្រភេទ ហើយវា អាចជួយឲ្យ ប្រព័ន្ធសុំាក្នុងរាងកាយខ្លាំងក្លា ។
៦. ជម្រុញដល់ការជួសជុលកោសិកាដែលងាប់ និងការពារពីការកើតជំងឺមហារីក និងជំងឺនានា ដែលទាក់ទងនឹងសរសៃឈាមនិង បេះដូង។
៧. ប្រឆាំងនឹងជម្ងឺដាច់សរសៃឈាម ការពារមិនឱ្យលើសសំពាធឈាម និងការស្លាប់មួយចំហៀងខ្លួន ដែលបណ្ដាលមកពីលើសសម្ពាធឈាម។
៨. ជំនួយដល់សុខភាពឆ្អឹង ដែលជួយប្រឆំាងនឹងការរលាកសន្លាក់ (ពិសា ២ ទៅ ៣ ផ្លែក្នុងមួយថ្ងៃ)។
៩. ជំនួយដល់ប្រព័ន្ធចងចាំ ប្រឆាំងនឹងជម្ងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ពេលចាស់ជរា ។
១០. ជំនួយដល់សុខភាពស្បែក ធ្មេញ មិនឱ្យឆាប់ចាស់ និងខូច រួមទាំងជួយថែរក្សាស្បែកដូចជា ការពារ ពីជំងឺ មុន ជំងឺស្បែកស្ងួត និង រលោកស្បែកផងដែរ។
១១. ប្រឆាំងនឹងរ៉ាឌីកាល់ ដែលធ្វើមនុស្សមានអារម្មណ៍តានតឹង។
១២. ជួយសម្រួលកម្រិតអង្គបដិបក្ខការពាររាងកាយឲ្យមានតុល្យភាព ធ្វើឲ្យបន្ថយអាការពាក់ព័ន្ធនឹងប្រតិកម្មបដិបក្ខខ្លួនឯង និងការរលាក ដូចជា ខ្សោយថ្លើម ខ្សោយតម្រងនោម ទឹកនោមផ្អែម រលាកសន្លាក់ លើសឈាម ជំងឺផាគីនសាន់ (Parkinson) ជំងឺក្រពេញទីរ៉ូអ៊ីដ និងភាពខុសប្រក្រតីរបស់ខួរក្បាល ដែលបណ្តាលមកពីការរលាកជាដើម ។
១៣. មង្ឃុតផ្ទុកសារធាតុមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ គឺសារធាតុជីអឹម-១ (GM) ដែលគេអាចយកទៅប្រើជាសមាសធាតុផ្សំរបស់គ្រឿងសម្អាង សម្រាប់អ្នកមានបញ្ហាសភាពស្បែករ៉ាំរ៉ៃ ដោយសារមុន និងអាការប្រតិកម្ម។
សូមបញ្ជាក់ថាៈ ថ្វីត្បិតតែផ្លែមង្ឃុត ផ្ដល់អត្ថប្រយោជន៍ច្រើនមែន តែលោកអ្នកមិនគួរទទួលទានផ្លែមង្ឃុតច្រើនពេកទេ ព្រោះវាធ្វើឱ្យមានជាតិពុលក្នុងថ្លើម តម្រងនោមប្រឈមជម្ងឺមហារីក បន្ថយបរិមាណគ្រាប់ឈាមស នឹងធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក និងបរទេស