(+855) 11 909 020 / 69 909 011

ពិសាផ្លែល្ពៅ និងទឹកល្ពៅ ទទួលបានអត្ថប្រយោជន៍ ១២ យ៉ាង

សុខភាព៖ ការណែនាំបានបង្ហាញឱ្យដឹងថា លោកអ្នកទទួលទានផ្លែល្ពៅ និងទឹកល្ពៅ (ភេសជ្ជៈផ្សំពីផ្លែល្ពៅ ដូចជា ទឹកល្ពៅក្រឡុក...) នោះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីវា ចំពោះសុខភាពរហូតដល់ទៅ ១២ យ៉ាងឯណោះ។ 

 

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង ១២ យ៉ាង ដែលលោកអ្នកទទួលទានផ្លែល្ពៅ និងទឹកល្ពៅ។ 

 

១. ពិសាទឹកល្ពៅ ៣ ដង ក្នុងមួយថ្ងៃ (មួយដង កន្លះកែវ) ជួយសម្រួលដល់អ្នកជួបប្រទះបញ្ហាគ្រួសក្នុងតម្រងនោម និងបញ្ហាប្លោកនោម។ ពិសាក្នុងរយៈពេល ១០ ថ្ងៃ។ 

២. ជួយបង្ការមិនឱ្យលោកអ្នកកើតជម្ងឺអារ ដាច់សរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល។

៣. ជួយថែរក្សាប្រព័ន្ធរំលាយអាហារ និងជំនួយដល់សុខភាពពោះវៀន។

៤. ធ្វើឱ្យមុខងារបំពង់បង្ហូរនោមល្អប្រសើរ។

៥. ផ្ទុកសារធាតុជួយកាត់បន្ថយអាការឈឺចាប់។

៦. រក្សាតុល្យភាពសម្ពោធឈាម និងកូឡេស្ដេរ៉ុល។

៧. ពិសាទឹកល្ពៅ ១ កែវ ជួយសម្រួលដល់អាការក្ដៅខ្លួន។

៨. ពិសា ១ កែវ រាល់ព្រឹកល្អចំពោះស្ត្រីមានផ្ទៃពោះ។

៩. ជួយព្យាបាលជំងឺថ្លើមប្រភេទ A និងធ្វើឱ្យមុខងារថ្លើមដំណើរការបានល្អ។

១០. ជម្រុញដល់ដំណើរការប្រព័ន្ធភាពស៊ាំ។

១១. ធ្វើឱ្យស្បែកទន់ មានសំណើម ទប់ស្កាត់ភាពជ្រីវជ្រួញ ដោះស្រាយបញ្ហាស្បែកខ្វះជាតិទឹក និងធ្វើឱ្យស្បែកនៅក្មេងជាងវ័យ។

១២. បំប៉នដល់សុខភាពសក់ និងជួយបណ្ដុះសក់ឡើងវិញ៕

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និង សម្រស់