សុខភាព៖ បន្ទាប់ពីលោកអ្នកទទួលទានអាហារពេលព្រឹក សូមញ៉ាំទឹកក្រូចច្របាច់មួយកែវ ដើម្បីទទួលបានអត្ថប្រយោជន៍ចំពោះសុខភាព។
ទឹកក្រូចច្របាច់មួយកែវផ្ទុកវីតាមី C ខ្ពស់ និង កាឡូរីចំនួន ១១០កាឡូរី មានជាតិស្ករប្រមាណជា ២១ក្រាម, កាបូអ៊ីដ្រាត ១២ក្រាម, ជាតិខ្លាញ់តិចជាង ០,១ក្រាម និង មានជាតិសរសៃប្រហែលជា ០,៥ក្រាម ។
អត្ថប្រយោជន៍ទាំងនោះរួមមាន៖
- វីតាមីន C ក្នុងទឹកក្រូចច្របាច់ ជួយបង្កើតឡើងនូវប្រូតេអ៊ីនកូឡាជែន ដែលជួយបង្កើតសរសៃចំណង, សរសៃឈាម, ស្បែក និង សសៃពួរសាច់ដុំ ។
- ទប់ស្កាត់ការខូចរេចរឹលនៃកោសិកា
- ប្រឆាំងនឹងការប្រឈមនឹងជំងឺមហារីកផ្សេងៗ
- ការពារនូវជម្ងឺសសៃឈាមបេះដូង
សូមបញ្ជាក់ថាៈ ទោះបីជាក្រូចច្របាច់ សម្បូរវីតាមីនពិតមែន តែសូមកុំញ៉ាំទឹកក្រូចច្របាច់រាល់ថ្ងៃឱ្យសោះ។ ព្រោះថា បើកាលណាយើងញ៉ាំទឹកក្រូចច្របាច់រាល់ថ្ងៃ ជាតិស្ករ ហ្វ្រុកតូស ដែលមាននៅក្នុងទឹកក្រូចច្របាច់ វាអាចបំផ្លាញចរន្តឈាម ដែលរត់ទៅចិញ្ចឹមសន្លាក់ ឆ្អឹង ជាហេតុបណ្តាលឱ្យ ហើម និង រលាកសន្លាក់ជាដើម។
-កែសម្រួលៈ សុខក្រម - Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក