(+855) 11 909 020 / 69 909 011

ពេលក្រោកពីដំណេក កុំភ្លេចដកដង្ហើមឱ្យអស់ពីពោះ

សុខភាព៖ ដំបូន្មានដ៏ល្អមួយតាមរយៈការដកដង្ហើម បានឱ្យដឹងថា ការដកដង្ហើមឱ្យអស់ពីពោះ នាពេលព្រឹកព្រលឹម បន្ទាប់ពីក្រោកពីគេង គឺមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព ដោយវាជួយដាស់រាល់ប្រព័ន្ធដំណើរការទាំងអស់នៅក្នុងខ្លួន ឱ្យមានចលនាឡើងវិញយ៉ាងរហ័ស ដូចជារូបយើងក្រោកពីគេងយ៉ាងដូច្នោះដែរ។ 

ជាមួយគ្នានេះដែរ ការដកដង្ហើមឱ្យអស់ពីពោះ នាពេលព្រឹកព្រលឹម បានចូលរួមចំណែកកាត់បន្ថយភាពតានតឹង ស្មុគស្មាញ បន្ថយសំពាធធ្វើឱ្យលោកអ្នកមានអារម្មណ៍ថាមិនហត់ ពេលក្រោកពីគេងផងដែរ៕  

សូមបញ្ជាក់ថា៖ ការដកដង្ហើមនាពេលព្រឹកព្រលឹម មិនតម្រូវឱ្យដកដង្ហើមធម្មតានោះទេ គឺត្រូវដកដង្ហើមឱ្យអស់ពីពោះតែម្ដង។ ជាធម្មតាមនុស្សគ្រប់រូបដកដង្ហើម ១៨ ដង ក្នុង​ ១ ​នាទី, ១,០៨០ ដង​ក្នុង ១ ​ម៉ោង ស្មើនឹង ២៥.៩២០ ដង​ ក្នុង​មួយថ្ងៃ៕ 

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក