(+855) 11 909 020 / 69 909 011

សង្រ្គោះបឋមក្នុងករណីរងរបួសក្បាល និងឆ្អឹងខ្នង

សុខភាព៖ គ្រោះថ្នាក់គឺពុំអាចមើលឃើញមុនទេ ដូច្នេះ យើងត្រូវប្រុងប្រយ័ត្នខ្ពស់ មិនថាស្ថិតក្នុងស្ថានភាពណានោះទេ។ ជាមួយគ្នានេះដែរ លោកអ្នកគួរតែចេះវិធីសង្រ្គោះបឋមខ្លះៗ ដែលមានភាពងាយស្រួលអាចជួយដល់អ្នកដទៃ និងខ្លួនឯងបាន។ 

 

ខាងក្រោមនេះ ជាវិធីសាស្រ្តសង្រ្គោះបឋម ក្នុងករណីរងរបួសក្បាល និងឆ្អឹងខ្នង។ 

 

១- ដំបូងត្រូវដាក់ក្បាល និង​ឆ្អឹងខ្នង​របស់​អ្នកជំងឺ ស្ថិតក្នុង​បន្ទាត់​មួយ​ស្មើរ​គ្នា​ ឬផ្ទៃរាបស្មើរគ្នា 

២- ទ្រ​ក្បាល និង​បរិវេណ-ក ​របស់​ជនរងគ្រោះ​ផង បើសិនជា​ករណី​ចាំបាច់ 

 

គន្លឹះពីរយ៉ាងងាយស្រួលយ៉ាងនេះ លោកអ្នកអាចអនុវត្តបាន ក្នុងការជួយសង្រ្គោះបឋមចំពោះជនណាម្នាក់ ដែលរងរបួសក្បាល និងឆ្អឹងខ្នង គឺអាចឱ្យជនរងគ្រោះសម្រាក រងចាំគ្រូពេទ្យមកដល់ ឬឡានពេទ្យមកដល់ ដឹកអ្នកជម្ងឺទៅព្យាបាល។ 

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក