(+855) 11 909 020 / 69 909 011

ដូចម្ដេចដែលហៅថាជម្ងឺទឹកនោមប្រៃ?

សុខភាព៖ ជាធម្មតាទឹកនោមបញ្ចេញជាតិប្រូតេអ៊ីន បានតិចជាតិ ៣០ មីលីក្រាម​ ក្នុងមួយថ្ងៃ។ តែក្នុងករណី សារជាតិប្រូតេអ៊ីនក្នុងឈាម បញ្ចេញតាមរយៈទឹកនោមមានបរិមាណលើសពី  ៥០ មីលីក្រាម ​ក្នុងមួយថ្ងៃ គឺលោកអ្នកត្រូវបានអ្នកជំនាញ ធ្វើរោគវិនិច្ឆ័យ​ឃើញថា លោកអ្នកកំពុងតែកើតជម្ងឺទឹកនោមប្រៃ។ 

 

+មូលហេតុបណ្ដាលឱ្យកើតជម្ងឺនេះ 

-កត្តាដែលបង្កឱ្យមានជម្ងឺទឹកនោមប្រៃ គឺអាចកើតឡើងដោយឯកឯង ឬដោយសារតែជម្ងឺអ្វីម្យ៉ាង ដូចជា ការខូចតម្រង់នោម ជាដើម។

 

+រោគសញ្ញា

- ហេវហត់ គ្មាន​កម្លាំង​កំហែង

- ហើម ជាពិសេស​នៅ​ជុំវិញ​ភ្នែក កែងជើង និង​ប្រអប់ជើង

- ឡើងទម្ងន់ដោយសារតែហើម 

- ចុះខ្សោយ ផ្លូវភេទ

- បញ្ចេញទឹកនោមច្រើន  

- រោគសញ្ញានៃជម្ងឺទឹកនោមប្រៃ គឺមិនងាយមើលដឹងដោយខ្លួនឯងនោះទេ ទាល់តែអ្នកជម្ងឺមានអាការចុះខ្សោយខ្លាំងមែនទែន មកពិគ្រោះជាមួយគ្រូពេទ្យ ទើបដឹងថា កើតជម្ងឺទឹកនោមប្រៃ។ សភាពអ្នកជម្ងឺដែលមកពិគ្រោះជាមួយគ្រូពេទ្យ ច្រើនតែមានអាការហើម និងមានបញ្ហាត្រង់តម្រង់នោម។

 

+ផលប៉ះពាល

- ធ្វើឱ្យតម្រងនោមចុះខ្សោយ បណ្ដាលឱ្យខូចក្រលៀន ហើយធ្វើឱ្យមានបញ្ហាដល់ដំណើរការ នៃសរសៃ​ឈាម​បេះដូង សរសៃ​ខួរក្បាល ក្រពះ និងពោះវៀនជាដើម 

- ក្នុងករណីដែលមិនអាចព្យាបាលបាន អ្នកជម្ងឺប្រឈមមុខនឹងការបាត់បង់ជីវិត  

 

+ចំពោះការព្យាបាល

- សម្រាប់ការព្យាបាលជម្ងឺនេះ លោកអ្នកគួរតែទៅរកគ្រូពេទ្យ ដែលមានជំនាញព្យាបាលផ្នែកខាងក្រោម ជាពិសេសត្រង់ផ្នែកតម្រង់នោម ដើម្បីធ្វើការដូរក្រលៀនចេញ និងបន្ទាប់មក​អាច​ប្រើវិធី​លាងឈាម​ផងដែរ។

 

+ជម្ងឺដែលអាចប្រឈមជម្ងឺទឹកនោមប្រៃ 

- ទឹកនោមផ្អែម 

- ជម្ងឺស្បែក Lupus

- ជម្ងឺ Amyloidosis

- ​ជំងឺ​តម្រងនោមផ្សេងៗទៀត

- ប្រើប្រាស់ថ្នាំ Nonsteroidal Anti-inflammatory Drugs និង​ថ្នាំ​សម្លាប់​មេរោគ

- រួមទាំងជម្ងឺឆ្លងមួយចំនួនទៀត ដូចជា ជំងឺអេដស៍ ជំងឺ​រលាក​ថ្លើម​ប្រភេទ B, C និង​ជំងឺគ្រុនចាញ់ជាដើម៕

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក