(+855) 11 909 020 / 69 909 011

រោគសញ្ញា មូលហេតុ និងការគ្រប់គ្រងកុំឱ្យលើសជាតិស្ករ

សុខភាព៖ ជាតិស្ករក្នុងឈាម ត្រូវបានគេឱ្យស្មោះថាជា គ្លុយកូស ដែលដើរតួនាទីផ្ដល់ថាមពលដល់រាងកាយ។ ជាតិស្ករក្នុងឈាម បានមកពីការទទួលទានចំណីអាហារ។ ដូច្នេះ ការគ្រប់គ្រងជាតិស្ករឱ្យមានតុល្យភាព កុំខ្ពស់ពេក ឬកុំទាបពេកពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់។

 

១- រោគសញ្ញា

- បទជើងតូចញឹកញាប់ 

- ស្រេកទឹកខ្លាំង

- អស់កម្លាំង និងខ្វះថាមពល 

- ឈឺក្បាល 

- ស្រវាំងភ្នែក 

- ប្រព័ន្ធចុះខ្សោយ ចាប់ផ្ដើមគិតអ្វីមិនចេញ បង្កជាភាពស្មុគស្មាញដល់ខ្លួនពេលគិតម្ដងៗ  

- ឡើងទម្ងន់ដោយមិនដឹងខ្លួន

- មានអារម្មណ៍ថាក្នុងមាត់ផ្អែមៗ មុនពេលភ្លក្សអាហារ 

 

២- មូលហេតុ

- មិនធ្វើលំហាត់ប្រាណបញ្ចេញញើស ឬរាងកាយមិនធ្វើសកម្មភាព 

- អាចបណ្ដាលមកពីជម្ងឺ ឬវីរុស

- មានរបួស និងវះកាត់ 

- តានតឹងក្នុងអារម្មណ៍ច្រើន ។ ភាពតានតឹងក្នុងអារម្មណ៍ ជាមូលហេតុធ្វើឱ្យជាតិស្ករក្នុងឈាមឡើង

 

៣- វិធីគ្រប់គ្រងជាតិស្ករដោយខ្លួនឯង

- កាត់បន្ថយ ឬចៀសវាងញ៉ាំអាហារ ឬភេសជ្ជៈ និងអាហារដែលមានដាក់បន្ថែមជាតិស្ករ។ -

- ញ៉ាំផ្លែឈើ បន្ថែ និងគ្រាប់ធញ្ញជាតិឱ្យបានច្រើន ដោយសារអាហារទាំងអស់នេះ មានផ្ទុកជាតិកាកសរសៃ និងជីវជាតិបំប៉ន។

- ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ គឺអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងជំនួយដល់មុខងារអាំងស៊ុយលីន៕ 

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក