សុខភាព៖ រលាកសួត គឺជម្ងឺឆ្លងតាមរយៈការដកដង្ហើម ដែលខ្យល់ស្រូបចូលមានផ្ទុកមេរោគបង្កជាជម្ងឺរលាកសួត។
កត្តាដែលបង្កឱ្យកើតជម្ងឺរលាកសួតគឺៈ
- ប្រព័ន្ធការពារចុះខ្សោយ មិនអាចទប់ស្កាត់មេរោគដែលចូលមកបំផ្លាញសួត
- ឆ្លងមេរោគចូលក្នុងផ្លូវដង្ហើមតាមរយៈការដកដង្ហើម ដូចជា ជក់បារី កើតជម្ងឺហឺត ស្រូបយកខ្យល់មានផ្ទុកធូលី មេរោគ ឬស្រូបយកផ្សែងបារីពីអ្នកជក់
- ការសម្រាកព្យាបាលនៅពេទ្យយូរពេក ក៏ជាមូលហេតុធ្វើឱ្យកើតជម្ងឺរលាកទងសួតផងដែរ។
រោគសញ្ញានៃឆ្លងជម្ងឺសួតគឺៈ
- ក្អក (ស្លេសពណ៍បៃតង ឬ លឿង ឬ អាចមានឈាម)
- ក្តៅខ្លួន (អាចខ្លាំង ឬ ល្មម)
- ក្តៅរងារញាក់
- ពិបាកដង្ហើម ដកដង្ហើមខ្លីញាប់
- បែកញើសច្រើនខុសពីធម្មតា
- ឈឺទ្រូង ជាអាការញឹកញាប់ជាងគេ
ដូច្នេះ សូមប្រុងប្រយ័ត្នចំពោះការដង្ហើម គួរចៀសវាងទីកន្លែងដែលគ្មានអនាម័យ និងនៅឱ្យឆ្ងាយពីអ្នកជក់បារី ដើម្បីទប់ស្កាត់ជម្ងឺរលាកសួតចំពោះខ្លួនឯង៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក និងបរទេស