(+855) 11 909 020 / 69 909 011

ស្រ្តីមានផ្ទៃពោះ គួរតែយល់ដឹងពីជម្ងឺស្អូច បើមិនចង់បាត់បង់កូនក្នុងផ្ទៃ

សុខភាព៖ ជម្ងឺស្អូច ផ្ដល់ផលប៉ះពាល់ដល់មនុស្សពេញវ័យ កុមារ មិនធ្ងន់ធ្ងរដូចស្រ្តីពរពោះនោះទេ។ ស្រ្តីពរពោះប្រឈមមុខនឹងជម្ងឺស្អូចខ្លាំង ក្នុងអំឡុងពេលត្រីមាសទីមួយ ។ 

 

ផលប៉ះពាល់ដែលកើតចេញពីជម្ងឺស្អូចដល់ស្រ្តីពរពោះគឺ៖ 

 

-ទារកកើតមកមានអវៈយវៈពុំគ្រប់គ្រាន់ ដូចជាកើតជំងឺ​ប្រហោង​បេះ​ដូង​ ខ្វាក់​ភ្នែក​ ក្បាល​តូច​ ឬ​ក្បាល​ធំ​ ថ្លង់​ ឬ​ក៏​ភ្នែក​តូច​ជា​ដើម​ ។ 

- ជាមូលហេតុធ្វើឱ្យក្មេងអាចថ្លង់ពីកំណើត 

- ធ្ងន់ធ្ងរបំផុតអាចធ្វើឱ្យរំលូតកូន ដោយសារទារកស្លាប់ក្នុងផ្ទៃ 

 

ដូច្នេះ ស្រ្តីគ្រប់រូបដែលមានបំណងចង់បាន ឮកូន គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលយកការណែនាំមួយចំនួន ទប់ស្កាត់កុំឱ្យកើតស្អូចពេលមានផ្ទៃពោះ ដូចជារបៀបរបបរស់នៅក្នុងអំឡុងពេលមានផ្ទៃពោះ និងថ្នាំបង្ការ ឬចាក់​វ៉ាក់សាំង​ឱ្យហើយមុនពេលមានផ្ទៃពោះជាដើម៕ 

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក