(+855) 11 909 020 / 69 909 011

តើមនុស្សប្រភេទណា ដែលត្រូវបានណែនាំមិនឱ្យទទួលទានខ្ញី?

សុខភាព៖ ថ្វីត្បិតតែខ្ញី ជាឱសថជួយព្យាយាមបាលជម្ងឺយ៉ាងមានប្រសិទ្ធភាពមែន តែចំពោះក្រុមមនុស្សមួយចំនួន គឺត្រូវបានណែនាំឱ្យកាត់បន្ថយ ឬកុំទទួលទានជាតិខ្ញី ព្រោះវាបណ្ដាលឱ្យប្រឈមនឹងបញ្ហាមួយចំនួន អាស្រ័យលើលក្ខខណ្ឌជាក់ស្ដែងណាមួយ។ 

 

ខាងក្រោមនេះ​ជាក្រុមមនុស្សដែលត្រូវបានណែនាំមិនឱ្យទទួលទានខ្ញី។ 

 

១- ស្រ្តីមានផ្ទៃពោះ សូមកាត់បន្ថយ ឬកុំទទួលទានខ្ញី ព្រោះវាអាចធ្វើឱ្យសម្រាលកូនមុនថ្ងៃកំណត់ 

២- សម្រាប់អ្នកចង់ឡើងទម្ងន់ សូមកុំទទួលទានខ្ញី ព្រោះវាមានសារជាតិជួយដុតកម្ចាត់ខ្លាញ់ ដែលរារាំងដល់ការឡើងទម្ងន់ 

៣- ខ្ញី ផ្ទុកសារជាតិធ្វើឱ្យឈាមហូរខ្លាំង ដូច្នេះ សម្រាប់អ្នកត្រៀមវះកាត់ និងស្រ្តីពរពោះដែលរៀបនឹងសម្រាល គួរតែតមការទទួលទានខ្ញី 

៤- សម្រាប់អ្នកកើតជម្ងឺកាមរោគ ឬជម្ងឺអេដស៍ គួរតែកុំពិសាខ្ញី ព្រោះឥទ្ធិពលនៃខ្ញី វាប្រឆាំងនឹងថ្នាំសម្រាប់អ្នកកើតជម្ងឺអេដស៍ បើធ្ងន់ធ្ងរគឺអាចប្រឈមនឹងការបត់បង់ជីវិតថែមទៀតផង។ 

៥- ចំពោះអ្នកជម្ងឺ ដែលកំពុតែប្រើប្រាស់ថ្នាំពេទ្យ សូមកុំពិសាខ្ញីច្រើនពេក ​ឬអត់តែម្ដង លើកលែងតែមានការណែនាំពីគ្រូពេទ្យ ព្រោះឥទ្ធិពលនៃខ្ញីវាប្រឆាំងនឹងសារជាតិថ្នាំពេទ្យ បង្កឱ្យបានបញ្ហាធ្ងន់ធ្ងរដល់សុខភាព។ 

 

សូមបញ្ជាក់ថាៈ ដើម្បីសុខភាព និងចៀសផុតពីបញ្ហាគ្រោះថ្នាក់ផ្សេងៗ សូមកាត់បន្ថយ ឬផ្អាកទទួលទានខ្ញី ឬប្រើប្រាស់ផលិតផលដែលធ្វើអំពីខ្ញី ប្រសិនបើលោកអ្នកជាមនុស្សដែលស្ថិតក្នុងប្រភេទមនុស្សខាងលើ៕  

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក