(+855) 11 909 020 / 69 909 011

រោគសញ្ញាជម្ងឺបេះដូងរបស់ស្រ្តី ដែលគួរយល់ដឹង

សុខភាព៖ ជម្ងឺបេះដូង មិនសូវកើតឡើងលើស្រ្តីនោះទេ ហើយរោគសញ្ញាជម្ងឺក៏មានលក្ខណៈខុសពីបុរសដែរ។ អាការគាំងបេះដូងរបស់ស្រ្តី គឺមិនសូវមានការឈឺចាប់ត្រង់បរិវេណទ្រូងដូចបុរសនោះទេ។  

 

រោគសញ្ញាគាំងបេះដូងរបស់ស្រ្តី៖

 

- ឈឺចាប់ត្រង់-ក, ថ្គាម, ស្មា, និងខ្នង

- ដកដង្ហើមខ្លី

- ឈឺចាប់ដៃណាមួយ

- ចង្អោរ ឬក្អួត

- បែកញើស 

- វិលមុខ

- អស់កម្លាំងខុសធម្មតា

 

ក្នុងករណីដែលលោកអ្នកសង្កេតឃើញ ស្រ្តីកំពុងតែស្ថិតក្នុងអាការដូចខាងលើនេះ សូមយកចិត្តទុកដាក់លើរូបនាងឱ្យមែនទែន ដូចជា សួរនាំ ឬយកទៅមណ្ឌលសុខភាពដែលនៅក្បែរ ដើម្បីចៀសផុត ឬទប់ស្កាត់ភាពគាំងបេះដូងទាន់ពេលវេលា៕ 

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក