សុខភាព៖ ការថែទាំសម្រស់នាពេលព្រឹកព្រលឹម បន្ទាប់ពីក្រោកពីគេង គឺជារឿងចំបាច់មួយរបស់យុវវ័យ ជាពិសេសគឺសុភាពនារីផ្ទាល់តែម្ដង។
ខាងក្រោមនេះ ជាការណែនាំមួយចំនួនទាក់ទងនឹងការថែទាំសម្រស់នាពេលព្រឹក។
- អ្នកគួរសម្អាតស្បែកមុខរបស់អ្នកជាមួយនឹងទឹកក្តៅឧណ្ឌៗលុបលាងមុខជាមួយនឹងហ្វូមដែលផ្តល់សំណើម។
- លុបលាងមុខដោយប្រើទឹកក្ដៅឧណ្ហៗ ជាមួយនឹងហ្វូមដែលផ្តល់សំណើម។
- សូមកុំយកកន្សែងជូតខ្លួន មកជូនត្រង់បរិវេណផ្ទៃមុខ គួរមានកន្សែងសាច់ទន់ផ្សេងសម្រាប់ជូតមុខ។
- ជ្រើសរើសផលិតផលលុបលាងសម្អាតផ្ទៃមុខ ដែលត្រូវនឹងស្បែករបស់លោកអ្នក នឹងមានគុណប្រយោជន៍ច្រើន ដូចជា កាត់បន្ថយជាតិខ្លាញ់ បាក់តេរី ការពារកម្ដៅថ្ងៃ ...។
- មនុស្សមួយចំនួន យកសាប៊ូដុំដុសខ្លួន មកដុសលើផ្ទៃមួយ គឺជាទង្វើដែលពុំត្រូវទេ ព្រោះវានឹងបង្កបញ្ហាប្រឈមដល់ស្បែកផ្ទៃមុខពេលក្រោយ។
- លាបក្រែមការពារកម្តៅថ្ងៃ ដែលផ្តល់សំណើមខ្ពស់បំផុតដល់ស្បែក។
- រាល់ការម៉ាស្សា និងជូតលើផ្ទៃមុខ ត្រូវធ្វើឡើងដោយថ្នមៗ មិនត្រូវដុសបង្ខំដូចលាងសម្អាតខ្លួននោះទេ
ជាមួយគ្នានេះដែរ ការគេងឱ្យបានគ្រប់គ្រាន់ ញ៉ាំទឹកឱ្យបានច្រើនក្នុងមួយថ្ងៃ និងចៀសវាងការនៅក្រោមកម្ដៅថ្ងៃ ក៏ជាកត្តាផ្ដល់គុណប្រយោជន៍ដល់ស្បែកលើដងខ្លួន និងផ្ទៃមុខផងដែរ៕
- កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
- ប្រភពៈ ព័ត៌មានក្នុងស្រុក