(+855) 11 909 020 / 69 909 011

៧ យ៉ាង ដែលទទួលបានពីការសើច

សុខភាព៖ សើច ជាធម្មជាតិមួយរបស់មនុស្ស ដែលផ្ដល់អត្ថប្រយោជន៍ចំពោះការរស់នៅ និងសុខភាពយ៉ាងសំខាន់។ 

 

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង ៧ យ៉ាង ដែលទទួលបានពីការសើចៈ 

 

១- សម្រាប់អ្នកជំងឺបេះដូង សើចច្រើន នឹងធ្វើឱ្យអារម្មណ៍ធូរស្រាលច្រើន មិនតានតឹង និងស្ងប់ល្អ

២- សម្រាប់អ្នកធ្វើការ សើចច្រើន គឺជួយបង្កើន នឹងពង្រឹងប្រព័ន្ធភាពស៊ាំ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយក្នុងម៉ោងធ្វើការ នឹងកាត់បន្ថយភាពតានតឹង 

៣- សើចចាប់ពី ១០ ទៅ ១៥ នាទី អាចជួយជំនួយដល់សុខភាពបេះដូង និងជួយដុតបំផ្លាយជាតិកាទ្បូរីក្នុងខ្លួន អំណោយផលដល់ការសម្រកទម្ងន់ 

៤- ជំនួយដល់ខួរក្បាល បង្កើនការចងចាំ 

៥- កាត់បន្ថយអត្រាប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត ឬបាក់ទឹកចិត្ត 

៦- សើចច្រើន កើនអាយុ គឺរស់បានយូរ  

៧- កា្លយជាមនុស្សដែលសុទិដ្ឋិនិយម​ ចូលចិត្តគិតរឿងវិជ្ជមានច្រើនជារឿងអវិជ្ជាមាន 

 

- កែសម្រួលៈ សុខក្រម-Sokhakrom

- ដកស្រង់ពីៈ សុខភាពប្រចាំថ្ងៃ