(+855) 11 909 020 / 69 909 011

ទំនាក់ទំនងនៃអាហារ និងបញ្ហាមុននៅផ្ទៃមុខ

សុខភាព៖ អាហារ មានទំនាក់ទំនងជាមួយសុខភាពយ៉ាងជិតស្និត ហើយសព្វថ្ងៃនេះ បញ្ហាចម្បងមួយដែលធ្វើឱ្យមនុស្សគ្រប់រូប ជាពិសេសសុភាពនារីផ្ទាល់តែម្ដង កំពុងតែកើតទុក្ខនោះ គឺ បញ្ហាកើតមុន។ 

 

ការកើតមុន ក្រៅពីសុខភាព ការទទួលរងនូវពន្លឺថ្ងៃ បាក់តេរី ប្រើប្រាស់ផលិតផលមិនត្រូវនិងស្បែកមុខ គឺការទទួលទានអាហារ​។

 

ជាការពិត អាហារសម្បូរជាតិប្រេង និងខ្លាញ់ គឺជាមូលហេតុធ្វើឱ្យអ្នកកើតមុន។ ហើយសម្រាប់អ្នកដែលមានបញ្ហាស្បែកមានខ្លាញ់ គួរតែប្រុងប្រយ័ត្នចំពោះការទទួលទានអាហារប្រភេទនេះ។ 

 

យល់ល្អ លោកអ្នកគួរតែព្យាយាមញ៉ាំបន្លែ និងផ្លែឈើឱ្យបានច្រើន ផឹកទឹកឱ្យបានច្រើនកែវក្នុងមួយថ្ងៃយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ ផឹកតែបៃតងព្រោះវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងការកម្ចាត់ជាតិពុលក្នុងរាងកាយ និងជម្រុញឱ្យស្បែករបស់អ្នកស្អាតតាមបែបធម្មជាតិ៕  

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក