សុខភាព៖ កុមារកង្វះវីតាមីនអា (A) រងផលប៉ះពាល់ដល់សុខភាពដូចជាៈ
- ទឹកមាត់ថយចុះ ធ្វើឱ្យពិបាកក្នុងការទំពា និងលេបអាហារ
- ជាមូលហេតុធ្វើឱ្យក្មេងលែងសូវឃ្លានអាហារ កត្តានេះបានធ្វើឱ្យក្មេងស្គម (ខុសគីឡូដែលត្រូវនិងអាយុរបស់ក្មេង)
- ក្មេងដែលមានបញ្ហាកង្វះវីតាមីនអា (A) ត្រូវបានឱ្យដឹងថា ធ្លាក់ចុះភាពវ័យឆ្លាតរបស់គេ
- បាត់បង់យ៉ាងច្រើននូវសារជាតិរអិលៗ និងអន្ធិលៗដែលមាននៅក្នុងក្រពះ ពោះវៀន និងផ្លូវដង្ហើម ដែលមានតួនាទីសំខាន់ ក្នុងការការពាររាំងខ្ទប់ មេរោគទាំងឡាយ មិនឱ្យជ្រាបចូលក្នុងរាងកាយរបស់មនុស្ស បណ្ដាលឱ្យក្មេងងាយឈឺ...។
ដូច្នេះ មាតាបិតា និងអាណាព្យាបាលគ្រប់រូប គួរតែផ្ដល់ចំណីអាហារដែលមានផ្ទុកវីតាមីនអា ដល់កូនៗរបស់លោកអ្នកឱ្យបានច្រើន ដោយប្រាកដថា ស្ថិតក្នុងបរិមាណត្រឹមត្រូវ ចៀសវាងលើសជាតិវីតាមីន (A) បង្កជាបញ្ហាដល់សុខភាពរបស់ក្មេង៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក