(+855) 11 909 020 / 69 909 011

តើជាតិដែកល្អអ្វីខ្លះ សម្រាប់ស្រ្តីពរពោះ និងក្រោយពេលសម្រាល?

សុខភាព៖ ជាតិដែក គឺជាសារជាតិរ៉ែខនិជ ដែលមានអត្ថប្រយោជន៍ចំពោះសុខភាព ដែលដើរតួនាទីជាចម្បងគឺប្រឆាំងជម្ងឺស្លេកស្លាំង។ 

 

ជាមួយគ្នានេះដែរ ជាតិដែក ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ដល់ស្រ្តីពរពោះ និងស្រ្តីដែលទើបតែសម្រាលកូន ព្រោះថា ជាតិដែក ជួយបង្កើនថាមពល និងប្រឆាំងជម្ងឺទាំងម្ដាយនិងទារក។   

 

ខាងក្រោមនេះជាការបង្ហាញជូនអត្ថប្រយោជន៍នៃការទទួលទានជាតិដែកគ្រប់គ្រាន់ និងវិបត្តិពេលទទួលទានជាតិដែលពុំគ្រប់គ្រាន់។ 

 

+ជាតិដែកសម្រាប់ស្រ្តីពរពោះ៖

 

- ត្រូវការជាតិដែកពី ២៥ ទៅ ៣០ មីលីក្រាមក្នុងមួយថ្ងៃ

- ពេលចូលដល់ត្រីមាសទី៣នៃគភ៌ ស្ដ្រីមានផ្ទៃពោះ គួរប្រឹក្សាជាមួយគ្រូពេទ្យដើម្បីទទួលទានជាតិដែក ព្រោះតម្រូវការជាតិដែកចាប់ផ្ដើមកើនឡើង  

 

+ក្រោយពេលសម្រាលកូន៖

 

- បង្កើនថាមពលដល់ស្រ្តីក្រោយពេលសម្រាល 

- ស្រ្តីក្រោយពេលសម្រាល ត្រូវទទួលទានជាតិដែករយៈពេលមួយខែកន្លះ (ក្នុងករណីកូនបៅដោះដំបូង ហើយក្រោយមកបៅទឹកដោះគោ)  

- ចំពោះស្រ្តីដែលបំបៅដោះកូនដោយផ្ទាល់ គឺត្រូវទទួលទានជាតិដែករហូតទាល់តែឈប់បំបៅដោះកូន 

- ចំពោះក្មេងដែលទើបតែកើត ពេលទទួលទានទឹកដោះពីម្ដាយដែលមានជាតិដែកគ្រប់គ្រាន់ គឺជួយធ្វើឱ្យទារកមានសុខភាពរឹងមាំ លូតលាស់បានល្អ ទប់ស្កាត់បញ្ហាប្រឈមហៀរខួរឆ្អឹងខ្នងរបស់ទារក។ 

 

ដោយឡែក ប្រសិនបើស្រ្តីពរពោះ និងស្រ្តីដែលទើបតែសម្រាលកូនទទួលទានជាតិដែកមិនគ្រប់គ្រាន់នឹងប្រឈមបញ្ហាសុខភាពមួយចំនួនដូចជា៖ 

 

- សម្រាប់ស្រ្តីពរពោះ៖ ធ្វើឱ្យបរិមាណគ្រាប់ឈាមថយចុះ បណ្ដាលឱ្យជួបប្រទះនូវបញ្ហាដូចជាអស់កម្លាំង ស្លេកស្លាំង មានអារម្មណ៍មិនស្រួលក្នុងខ្លួនជាដើម ។

- សម្រាប់ស្រ្តីក្រោយពេលសម្រាល៖ ចំពោះម្ដាយអស់កម្លាំង រាងកាយចុះខ្សោយ ងាយប្រឈមនឹងជម្ងឺ។ រីឯ កូនដែលបោះដៅម្ដាយដែលមានផ្ទុកជាតិដែកមិនគ្រប់គ្រាន់ ធ្វើឱ្យទារកមានសុខភាពមិនល្អ ប៉ះពាល់ដល់ការលូតលាស់ និងងាយឈឺ។  

 

-កែសម្រួល និងស្រាវជ្រាវដោយ៖ សុខក្រម-Sokhakrom 

-ប្រភព៖ ព័ត៌មានក្នុងស្រុក