សុខភាព៖ ទទួលទានបន្លែមួយចំនួនដូចជា ការ៉ុត ផ្លែបឺរ ស៊ុត ផ្កាខាត់ណាខៀវ ស្ពៃក្ដោបច្រើនមុខ ផ្លែប៉េងប៉ោះ គ្រាប់ផ្កាឈូករ័ត្ន ខ្ទឹមស និងត្រីសាម៉ុងឱ្យបានច្រើនក្នុងរបបអាហារ គឺផ្ដល់អត្ថប្រយោជន៍ដល់សុខភាពភ្នែក។
ការលើកឡើងនេះដោយសម្អាងថា វីតាមីននៅក្នុងអាហារខាងលើ គឺជួយថែរក្សានឹងការពារភ្នែក ទប់ស្កាត់មិនឱ្យកើតជំងឺភ្នែកឡើងបាយ និងជួយបំប៉នគ្រាប់ភ្នែករបស់លោកអ្នក ។
បន្ថែមពីលើនេះដែរ ដើម្បីចូលរួមចំណែកទប់ស្កាត់ពីបញ្ហាមួយចំនួន ដូចជា ភ្នែកខ្សោយ ភ្នែកឡើងបាយ ជំងឺងងឹតភ្នែក ភ្នែកពពែឆ្កែ ភ្នែកស្ងួត និងជំងឺភ្នែកក្រហម លោកអ្នកគួរតែអនុវត្តតាមវិធីខាងក្រោមនេះ៖
១-ពិនិត្យភ្នែកជារៀងរាល់ឆ្នាំ (មួយឆ្នាំម្ដង) ដើម្បីឱ្យដឹងប្រាកដថា ភ្នែករបស់អ្នកមានបញ្ហា ឫអត់
២-ព្យាបាលភ្នែកតាមការណែនាំរបស់វេជ្ជបណ្ឌិត ជៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង បើមិនច្បាស់ត្រូវសួរគ្រូពេទ្យ
៣-ការពារកុំឱ្យមានវត្ថុអ្វីចូលភ្នែករបស់លោកអ្នក ដូចជាសារធាតុគីមី (ចំហាយវិទ្យុសកម្ម ថ្នាំលាបជញ្ជាំងផ្ទះ សារជាតិក្លរីន និងអាម៉ូញ៉ាក់)
៤-កុំឱ្យភ្នែកប៉ះត្រូវទឹកនោមសត្វអូត
៥-លាងដៃឱ្យបានស្អាតគ្រប់ពេលមុននឹងញីភ្នែក ឫយកដៃប៉ះត្រង់បរិវេណភ្នែក (លាងដៃពេលចេញពីបន្ទប់ទឹក នឹងកាន់របស់កខ្វក់ជាដើម)៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក