សុខភាព៖ មានវិធីសាស្រ្តបែបធម្មជាតិជាច្រើន ដែលជួយថែរក្សាសម្រស់របស់យើង ហើយដែលយើងអាចធ្វើវាដោយខ្លួនឯង។
ចំពោះម៉ាស់បិតមុខបែបធម្មជាតិ ដែលលើកយកមកបង្ហាញក្នុងអត្ថបទនេះក៏មិនខុសគ្នាដែរ។
ខាងក្រោមនេះជាការណែនាំ៖
គ្រឿងផ្សំ៖
-ចែកណាំវ៉ាទុំមួយផ្លែ
-ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ
-ពងមាន់មួយគ្រាប់យកទាំងស និងសាច់លឿនរបស់វា
-ម្សៅស្រូវសាលីមួយស្លាបព្រាបាយ
វិធីធ្វើ៖
-យកគ្រឿងផ្សំទាំងអស់កិនចូលគ្នាឱ្យសព្វ រួចលាបលើមុខ ទុកចោល ២០ នាទី សឹមលាងសម្អាតចេញជាការស្រេច។ សូមអនុវត្តវិធីសាស្រ្តនេះ ឱ្យបាន ២ ដង ក្នុងមួយសប្ដាហ៍។
សូមបញ្ជាក់ថា៖ លោកអ្នកអនុវត្តវិធីសាស្រ្តក្នុងរយៈពេលមួយខែ និងឃើញលទ្ធផលគួរជាទីគាប់ចិត្ត។ ហើយប្រសិនបើលោកអ្នកនៅតែបន្តអនុវត្តវិធីសាស្រ្តនេះរហូតដល់រយៈពេលកន្លះឆ្នាំ នោះលទ្ធផលរបស់វារឹតតែអស្ចារ្យទៅទៀត គឺធ្វើឱ្យសម្រស់ត្រង់បរិវេណផ្ទៃមុខរបស់អ្នកក្មេងជាងវ័យ ១០ ឆ្នាំ៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក