សុខភាព៖ ប៉េងប៉ោះ ជាបន្លែមានផ្ទុកសារធាតុ លីកូពីន ខ្ពស់ ដែលជួយជម្រុញឱ្យក្រពេញពងស្វាសរបស់បុរស មានលក្ខណៈល្អប្រសើរ និងមានសមត្ថភាពខ្ពស់លែងព្រួយបារម្ភពីបញ្ហាអត់កូន។
បុរសៗ ទទួលទានផ្លែប៉េងប៉ោះ គឺកាត់បន្ថយការប្រឈមមុខនិងជម្ងឺមហារីកក្រពេញពងស្វាស ដល់ទៅ ៤៥ ភាគរយ។
ដូច្នេះ សម្រាប់បុរសៗដែលចង់បានសុខភាពមេជីវិតល្អ និងមានសមត្ថភាពខ្ពស់កាត់បន្ថយបញ្ហាប្រឈមអត់កូន គួរតែចាប់ផ្ដើមទទួលទានផ្លែប៉េងប៉ោះយ៉ាងហោចណាស់ឱ្យបាន ១០ ផ្លែ ឬច្រើនជាងនេះក្នុងមួយសប្ដាហ៍។
សូមបញ្ជាក់ថា៖ គួរទទួលទានផ្លែប៉េងប៉ោះទុំ ទើបមានប្រសិទ្ធភាពខ្ពស់ ហើយប្រសិនបើយកប៉េងប៉ោះទៅកំដៅភ្លើងថែមទៀតទើបរឹតតែអស្ចារ្យ ព្រោះប៉េងប៉ោះនឹងបញ្ចេញសារធាតុ លីកូពីន កាន់តែច្រើន ដែលជំនួយដល់សុខភាពមេជីវិតរបស់បុរសរឹតតែប្រសើរឡើង៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក