សុខភាព៖ ដើម្បីកាត់បន្ថយ ទប់ស្កាត់ និងព្យាបាលជម្ងឺជ្រាំងអណ្ដាត សូមលោកអនុវត្តតាមដំបូន្មានខាងក្រោមនេះ។
+វិធីព្យាបាលជម្ងឺជ្រាំងអណ្ដាត
ដើម្បីព្យាបាលជម្ងឺជ្រាំងអណ្ដាត លោកអ្នកអាចអនុវត្តវិធីសាស្រ្តខាងក្រោមនេះបានគឺ៖
- ដាំទឹកឱ្យពុះ ទុកចោលក្នុងសីតុណ្ហភាពក្ដៅឧណ្ហៗ រួចបង់អំពិលចូលឱ្យមានរសជាតិប្រៃល្មម
- យកក្រណាត់ទន់ស្អាត ដែលបានស្ងោរសម្លាប់មេរោគ យកមកជ្រលក់ទឹកអំបិលដែលបានផ្សំរួចហើយនោះ ហើយជូតលើអណ្ដាតថ្នមៗជាការស្រេច។
- សូមជូតថ្នមៗ ដើម្បីកុំឱ្យក្មេងឈឺ ឬអាចបង្ករឱ្យឈាមអណ្ដាត និងជូតបានញឹកញាប់ ៣ទៅ ៤ ដងក្នុងមួយថ្ងៃ
- ក្រណាត់ដែលជ្រលក់ទឹកអំបិល រួចយកមកជូតលើអណ្ដាតក្មេង ត្រូវប្រាកដថា ស្អាត់ គ្មានមេរោគ ព្រោះថា បើក្រណាត់មានមេរោគ នោះវានឹងចម្លងមេរោគទៅក្មេងតាមរយៈការជូតអណ្ដាត
+វិធីកាត់បន្ថយ និងទប់ស្កាត់ជម្ងឺជ្រាំងអណ្ដាត
ខាងក្រោមនេះជាការណែនាំពីវិធីសាស្រ្តបំបាត់ ទប់ស្កាត់ជម្ងឺជ្រាំងអណ្ដាត៖
- កាត់បន្ថយការទទួលទានអាហារ ដែលងាយបង្ករជាបាក់តេរី ដូចជា អាហារសម្បូរជាតិស្ករ អាហារសម្បូរជាតិម្សៅពណ៌ស។
- ទទួលទានឳសថ Probiotic ព្រោះវាដើរតួនាទីជួយបំពេញឡើងវិញនូវបាក់តេរីល្អសម្រាប់សុខភាពក្នុងបំពង់អាហារ និងជម្រុញឱ្យសារធាតុចិញ្ចឹមជ្រាបសព្វប្រព័ន្ធសរីរាង្គ។ លោកអ្នកអាចរកទិញឱសថនេះនៅតាមផ្សារ ឬហាងលក់អាហារធម្មជាតិ និងឱសថស្ថាន...។
- ទទួលទានជាតិវីតាមីន C C បង្គ្រប់បន្ថែម ព្រោះវាជួយកម្ចាត់ប្រភេទបាក់តេរី Candida ដែលជាបាក់តេរីបង្ករឱ្យមានច្រាំងអណ្ដាត។ លោកអ្នកអាចរកជាវថ្នាំវីតាមីននេះបាននៅតាមឱសថស្ថាន មានប្រភេទជាថ្នាំគ្រាប់ ឬប្រភេទម្សៅ លាយជាមួយទឹក។
- យកម្សៅមេនំប៉័ង (Baking soda) ២ ស្លាបព្រាបាយ លាយជាមួយទឹកមួយពែង ហើយខ្ពុលក្នុងមាត់ឱ្យបានមួយនាទី។ ម្សៅមេនំប៉័ង (Baking soda) ផ្ទុកសារធាតុជួយសម្លាប់បាក់តេរី Candida និងបាក់តេរីដែលធ្វើឱ្យជ្រាំងអណ្ដាត។
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក