(+855) 11 909 020 / 69 909 011

ទឹកដោះជាអាហាររូបត្ថម្ភដែលម្ដាយគ្រប់រូបគួរផ្ដល់ឱ្យទារក

សុខភាព៖ ​ទឹក​ដោះ​ម្ដាយ​ជា​អាហារូបត្ថម្ភ​ដ៏ល្អបំផុត ដែលម្ដាយគ្រប់រូបគួរផ្ដល់ទឹកដោះដល់ទារកឱ្យបានច្រើនជាងរយៈពេល ៦ ខែ ព្រោះទឹកដោះម្ដាយមានផ្ទុកសារធាតុចិញ្ចឹមច្រើនលើសលុប។ 

 

ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួនដែលទទួលបានពីទឹកដោះម្ដាយទៅកាន់ទារក៖

 

- ទឹកដោះម្ដាយជាអាហារងាយស្រួលរំលាយ និងងាយស្រូបយកជីវជាតិ សាកសមនឹងក្រពះរបស់ទារក 

- ក្នុងទឹកដោះម្ដាយមានសារជាតិ DHA & ARA ដែលជួយបង្កើន​​ការ​អភិវឌ្ឍន៍​​ផ្នែក​ខួរ​ក្បាលរបស់ទារក

- យោងតាមផ្នែកចិត្តសាស្រ្ត ការបំបៅដោះម្ដាយនិងទារក បានបង្កើតភាពស្និតស្នាលរវាងម្ដាយនិងទារកយ៉ាងខ្លាំង 

- ទឹកដោះម្ដាយផ្ដល់ថាមពលខ្លាំងដល់ទារក បង្កើនសមត្ថភាពប្រព័ន្ធសាំប្រឆាំងជម្ងឺ 

 

សូមបញ្ជាក់ថា ក្នុងករណីម្ដាយជួបប្រទះកង្វះទឹកដោះ អាចដោះស្រាយបញ្ហានេះបាន ដោយគ្រាន់តែបង្កើនការទទួលទាននូវអាហារមួយចំនួន ដូចជា ប្រភេទអាហារស្ងោរបន្លែជាដើម  និងបំបៅកូនឱ្យបានញឹកញាប់ព្រោះវាជួយពន្លឿនដល់ការហូរទឹកដោះចេញមកក្រៅ រួមទាំងការគេង និងញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ សុទ្ធតែជាកត្តាជម្រុញឱ្យម្ដាយមានទឹកដោះគ្រប់គ្រាន់៕  

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក