សុខភាព៖ ជាការពិតណាស់ មនុស្សមួយចំនួនព្រួយបារម្ភ មានការអៀនខ្មាស់ និងបាត់បង់ទំនុកចិត្តក្នុងការតុបតែងខ្លួនព្រោះតែមានក្បាលពោះធំ ដែលបណ្ដាលមកពីខ្លាញ់ក្បាលពោះ។
ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នកអាចជ្រើសរើសវិធីទាំង ៦ យ៉ាងខាងក្រោមនេះបាន។
១-ដាំទឹកឱ្យពុះក្នុងបរិមាណ ១ លីត្រ រួចដាក់ខ្ញី ២ ទៅ ៣ ដុំ ទុកចោល ១៥ នាទី ឱ្យត្រជាក់ សឹមដាក់ក្រូចឆ្មារចូល។ ផឹកម្ដង ១ កែវ មុនពេលទទួលទានអាហារទាំង ៣ ពេល។ សូមបន្តផឹកបែបនេះជាប្រចាំរហូតទាល់តែអស់។
២-ភាពតានតឹងក៏អាចជាមូលហេតុធ្វើឱ្យមានខ្លាញ់ក្បាលពោះ ដូច្នេះ សូមព្យាយាមធ្វើយ៉ាងណាទប់ស្កាត់ភាពតានតឹងរបស់អ្នក។
៣-ញ៉ាំតែបៃតងឱ្យបានញឹកញាប់ ព្រោះវាមានផ្ទុកជាតិ Catechin ជួយដុតជាតិខ្លាញ់។
៤-គេងឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ គឺជួយរក្សាតុល្យភាពកម្រិតអាំងស៊ុយលីន និង អ័រម៉ូនស្ត្រេស Cortisol និងបង្កើនថាមពលដល់រាងកាយដុតជាតិខ្លាញ់។
៥-ជ្រើសរើសរបបអាហារដែលមានបន្ថែមនូវរមៀត ព្រោះរមៀតជាអាហារជួយទ្រទ្រង់ដល់ការរំលាយអាហារ និងជួយកម្ចាត់ខ្លាញ់ក្បាលពោះ។
៦-ផឹកទឹកក្នុងសីតុណ្ហភាពក្ដៅឧណ្ហៗ កម្ដៅទឹកដែលយើងផឹងចូលទៅ នឹងជួយដុតកម្ចាត់ជាតិខ្លាញ់ និងទប់ស្កាត់ការឡើងជាតិខ្លាញ់ និងដុសក្បាលពោះ។
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក