(+855) 11 909 020 / 69 909 011

សង្រ្គោះបឋមនៃជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល

សុខភាព៖ ជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល មិនត្រូវបានណែនាំពីវិធីសង្រ្គោះក្បោះក្បាយនោះទេ ដំបូន្មានល្អបំផុតរបស់គ្រូពេទ្យគឺ ត្រូវសង្កេតមើលអាការរបស់អ្នកជម្ងឺ។ 

 

បើសង្ស័យថា នរណាម្នាក់កំពុងតែមានអាការដាច់សរសៃឈាមក្នុងខួរក្បាល សូមប្រញាប់បញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីទប់ស្កាតបញ្ហាកាន់តែធ្ងន់ធ្ងរ ព្រោះថា ជម្ងឺនេះអាចបណ្ដាលឱ្យអ្នកជម្ងឺស្លាប់មួយចំហៀងខ្លួន និងអាចបាត់បង់ជីវិត ហើយជម្ងឺនេះច្រើនកើតឡើងលើស្រ្តី។  

 

កត្តាប្រឈមជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលមានដូចជា លើសសម្ពាធឈាម, ធ្លាប់ដាច់សសៃឈាមក្នុងខួរក្បាលពីមុនមក, អ្នកជក់បារី, សារធាតុខ្លាញ់ក្នុងរាងកាយខុសធម្មតា, មានជំងឺទឹកនោមផ្អែម, អាយុលើសពី ៤៥ ឆ្នាំ និង គ្រួសារធ្លាប់មានប្រវត្តនរណាម្នាក់ដាច់សសៃឈាមខួរក្បាល និងមានជំងឺបេះដូង។

 

ខាងក្រោមនេះជាអាការមួយចំនួននៃអ្នកជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល 

 

ខាងក្រោមនេះជារោគសញ្ញានៃអ្នកជម្ងឺដាច់សរសៃឈាមខួរក្បាល៖ 

- មុខជនរងគ្រោះវៀចទៅចំហៀង 

- ដៃជនរងគ្រោះកន្រ្តាក់លើកឡើង មួយចំហៀងទាប និងមួយចំហៀងទៀតខ្ពស់ 

- វៀចមាត់តិចៗ ជនរងគ្រោះនិយាយក្នុងសំឡេងឡុលៗ ខុសពីធម្មតា

- ឈឺក្បាលខ្លាំង អមដោយអាការៈស្រវាំងភ្នែក 

- សកម្មភាព ឬអាការរបស់អ្នកជម្ងឺមើលទៅឃើញថាខុសប្រក្រតី ឆាប់ស្ពឹក ស្រពន់ និងអស់កម្លាំងជាដើម 

 

ដូច្នេះ បើឃើញនរណាម្នាក់មានអាការដូចបានជម្រាបជូនខាងលើនេះ សូមរុះរាន់បញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យ។ 

 

សុរបមក ការសង្រ្គោះបឋមលើអ្នកជម្ងឺដាច់សរសៃឈាមខួរក្បាលគឺ ផ្ដោតលើការសង្កេតមើលរោគសញ្ញារបស់ជនរងគ្រោះ និងរុះរាន់នាំជនរងគ្រោះទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិត និងឆាប់រហ័ស។ 

 

សូមបញ្ជាក់ថា ជម្ងឺដាច់សរសៃឈាមខួរក្បាល គឺបណ្ដាលមកពីមានការហូរឈាមក្នុងខួរក្បាល ឬលំហូរឈាមធម្មតារបស់អ្នកជម្ងឺត្រូវបានកាត់បន្ថយ ឬគ្មានឈាមគ្រប់គ្រាន់ទៅចិញ្ចឹមកោសិកាខួរក្បាល៕

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក