(+855) 11 909 020 / 69 909 011

អ្នកជំងឺទឹកនោមផ្អែមគួរស្វែងយល់ពីការបរិភោគផ្លែឈើ

សុខភាព៖ ចំពោះលោកអ្នកដែលជួបប្រទះបញ្ហាលើសជាតិស្ករ និងអ្នកជម្ងឺទឹកនោមផ្អែមផ្ទាល់ គួរតែយល់ដឹងពីការទទួលទានផ្លែឈើ។ 

 

ខាងក្រោមនេះជាការណែនាំពីផ្លែឈើដែលអ្នកជម្ងឺទឹកនោមផ្អែមអាចទទួលទានក្នុងកម្រិតណា និងផ្លែឈើប្រភេទណាគួរតម។ 

 

+ផ្លែឈើមិនផ្ដល់ផលប៉ះពាល់ដល់អ្នកជម្ងឺទឹកនោមផ្អែម

 

- ផ្លែ​ឡុងកុង និង​ទំពាំងបាយជូរ (បរិភោគ​កុំ​ឲ្យ​លើស​ពី ៥-៨ផ្លែ​ក្នុង​មួយ​ពេល)

- ផ្លែ​ក្រូច ជម្ពូ និង​ចេក (បរិភោគ​កុំ​ឲ្យ​លើស​ពី ១-២ផ្លែ​ក្នុង​មួយ​ពេល) 

- ផ្លែ​ស្វាយ​ខ្ចី និង​ត្របែក (បរិភោគ​កុំ​ឲ្យ​លើស​ពី ១/២-១ផ្លែ​ក្នុង​មួយ​ពេល) 

- ចំពោះផ្លែឈើមួយចំនួន ដូចជា ផ្លែ​ប៉ោម ផ្លែ​ស្រកានាគ ផ្លែ​ស្ពឺ អ្នកជំងឺទឹកនោមផ្អែម អាចបរិភោគបានជាធម្មតា

 

+ផ្លែឈើដែលអ្នកជម្ងឺផ្អែមគួរតមដូចជា ទុរេន ខ្នុរ ទៀប អំពិលផ្អែម ល្មុត ស្វាយទុំ មៀន ព្រោះវានាំឱ្យជាតិស្ករក្នុងឈាមកើនឡើង។

 

+សម្រាប់​ទឹក​ផ្លែ​ឈើ​វិញ អ្នក​ជំងឺ​ទឹកនោម​ផ្អែម​អាច​ពិសា​បាន ​ប៉ុន្តែ​មិន​អាច​ឲ្យ​លើស​ពី​ ៦០០ មីលីលីត្រ​ឡើយ​ក្នុង​មួយ​ថ្ងៃ។ 

 

សូមបញ្ជាក់ថា សូមអ្នកជម្ងឺទឹកនោមផ្អែមទាំងអស់ ទទួលទានផ្លែឈើក្នុងកម្រិតត្រឹមត្រូវ កុំឱ្យលើសបរិមាណ ឬទទួលទានច្រើនជ្រុល ទើបមិនប៉ះពាល់ដល់សុខភាព និងផ្ទុយទៅវិញ ទទួលបានអត្ថប្រយោជន៍មួយចំនួនដូចជា ជួយ​សម្រក​ទម្ងន់ ជំនួយ​សុខភាព​បេះដូង ​បន្ថយ​ការ​ជ្រាប​ជាតិ​ស្ករ​ចូល​ក្នុង​ឈាម ឫបន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និងជួយគ្រប់គ្រោងជាតិស្ករ។  

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក