(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍នៃផ្លែបំពេញរាជ្យ និងកំពីងរាជ្យ ដែលយើងគួរដឹង

សុខភាព៖ បំពេញរាជ្យ ឬកំពីងរាជ្យ ជាផ្លែឈើមាន​ដើម​កំណើត​នៅ​ឥណ្ឌូចិន និង​ម៉ា​ឡេ​ស៊ី​ភាគ​ខាងលិច។ 

បំពេញរាជ្យ ជាផ្លែឈើហូបផ្លែ មានរសជាតិជូរអែម និងផ្ដល់អត្ថប្រយោជន៍ចំពោះអ្នកទទួលទានវា។

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃផ្លែបំពេញរាជ្យ៖ 

- ផ្ទុកវីតាមីន C  ជួយការពាររាងកាយពីជម្ងឺ 

- ផ្ទុកជាតិដែក ជួយបង្កើនកោសិកាឈាមក្រហមក្នុងរាងកាយ ដើរតួនាទីសំខាន់ក្នុងការផ្ដល់អុកស៊ីសែន ជម្រុញឱ្យប្រព័ន្ធគ្រប់គ្រងរបស់ខួរក្បាលមានដំណើរការល្អ រក្សាសីតុណ្ហភាពក្នុងរាងកាយ និងទប់ទល់ការស្លេកស្លាំង - ដែលបណ្ដាលមកពីជម្ងឺស្លេកស្លាំង និងសំពានឈាមទាប។ 

- ផ្ទុកជាតិសរសៃ និងអ៊ីដ្រាតជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ការបន្ទោរបង់ 

- សម្រាប់អ្នកចង់ស្រកទម្ងន់ គួរតែឧស្សាហ៍ញ៉ាំផ្លែបំពេញរាជ្យ ព្រោះវា មានផ្ទុកសារធាតុជួយសម្រកទម្ងន់ 

- ផ្ទុកជាតិកាលស្យូម ជួយបំប៉ន និងពង្រឹងឆ្អឹង ជួយការពារពីជម្ងឺពុកឆ្អឹង 

- ផ្ទុកជាតិជាតិប៉ូតាស្យ៉ូម ដើរតួរយ៉ាងសំខាន់ សំរាប់ប្រព័ន្ធសរសៃប្រសាទ

- បន្ថែមពីលើនេះ ផ្លែបំពេញរាជ្យ ត្រូវបានគេយកទៅផ្សំធ្វើជាឱសថសម្រាប់ព្យាបាលជម្ងឺថែមទៀតផង។  

សូមបញ្ជាក់ថា ដើមឡើយផ្លែឈើនេះ មានឈ្មោះថា "លោះ" ក្រោយមកក្នុងរជ្ជកាលព្រះបាទ ព្រះបាទ​ឧទ័យ​រាជា ទ្រង់​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រទាន​ឈ្មោះ​ឲ្យ​ផ្លែ​លោះ​នេះ​ថា “​បំពេញរាជ្យ​” វិញ​ តែ​អ្នកខ្លះ​ហៅ​ក្លាយ​ថា “​កំពីង​រាជ្យ​”៕ 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក