(+855) 11 909 020 / 69 909 011

វិបត្តិផ្លូវចិត្តមនុស្សចាស់ វ័យចាប់ពី ៥០ ឆ្នាំឡើង

សុខភាព៖ ការណែនាំបានបង្ហាញថា កត្តាដែលបង្កជាវិបត្តិផ្លូវចិត្តរបស់មនុស្សចាស់ គឺអាចបណ្ដាលមកពីៈ

 

+កត្តាសង្គម (មនុស្សដែលគាត់ទុកចិត្តបែរជាក្បត់ពាក្យសន្យា បណ្ដាលឱ្យប៉ះពាល់អារម្មណ៍ ឬខាតបង់នូវប្រយោជន៍ធំណាមួយ, មានគេឈ្នាននីស, រងសម្ពាធផ្លូវចិត្តពីនរណាម្នាក់ និងសង្គម) 

 

-កត្តាគ្រួសារ (គ្រួសារក្រីក្រ រកមុខខ្វះក្រោយ, កូនមិនដើរតាមគន្លងធម៌, ក្រោមដំបូងផ្ទះមានតែភាពរកាំរកូស ឈ្លោះទាស់ទែងគ្នា និងជាពិសេសប្ដីប្រពន្ធមិនចុះសម្រុងគ្នាជាដើម)   

 

-កត្តាផ្ទាល់ខ្លួន (ជម្ងឺ​រ៉ាំរ៉ៃប្រចាំកាយ ឬអស់សង្ឃឹមនឹងរឿងអ្វីមួយ ដែលខ្លួនធ្វើមិនបានសម្រេច)  

 

-ការសេពថ្នាំញៀន និងសុរា បូកផ្សំទាំងកត្ដា​ចិត្ដសាស្ដ្ររបស់សាមីខ្លួន​ទន់ជ្រាយ ធ្វើឱ្យគាត់ងាយនឹងកើតជម្ងឺផ្លូវចិត្ត។ 

 

+មនុស្សចាស់នៅពេលដែលកើតមានជំងឺវិបត្តិផ្លូវចិត្ត គឺធ្វើឱ្យពួកគាត់ប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា អារម្មណ៍រវើយរវាយ ឆាប់ឆេវឆាវ ឆាប់​ខឹង ឆាប់​មួម៉ៅ នៅមិនសុខស្រណុកមិនស្រួល ​និងអាចបង្កជា​ទំនាស់​ជាមួយ​អ្នកដទៃ។ ក្រៅពីនេះ វាធ្វើឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយរបស់ពួកគាត់មានការ​អន់ថយ ជាហេតុបណ្ដាលឱ្យងាយនឹងកើតជំងឺ និងរស់មិនបានយូរផងដែរ ហើយអ្វីដែលធ្ងន់ធ្ងរបំផុតនោះ គឺក្នុងករណីខ្លះអាចធ្វើឱ្យពួកគាត់ ក្លាយជាមនុស្សមានសតិមិនគ្រប់ថែមទៀតផង។   

 

+ដើម្បីទប់ស្កាត់ និងព្យាបាលមនុស្សចាស់ ដែលកើតជម្ងឺវិបត្តិផ្លូវចិត្ត លោកអ្នកអាចអនុវត្តវិធីខាងក្រោមៈ 

 

-បើរកឃើញថា ខ្លួនឯងមានអារម្មណ៍មិនល្អយូរថ្ងៃ ឬឈានទៅរកវិបត្តិផ្លូវចិត្ត សូមប្រញាប់ទៅពិគ្រោះជាមួយអ្នកឯកទេសវិបត្តិផ្លូវចិត្ត ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេល កុំឱ្យកើតមានជំងឺវិបត្តិផ្លូវចិត្តទាន់។

 

-ក្នុងករណីមនុស្សចាស់មានជំងឺវិបត្តិផ្លូវចិត្ត ជាដំបូងត្រូវរកឱ្យឃើញដើមហេតុនៃវិបត្តិនោះ  ហើយព្យាយាមកែប្រែដើមហេតុនោះឱ្យល្អឡើងវីញ។ ឧទាហរណ៍ ម្ដាយមានវិបត្តិផ្លូវចិត្ត ដោយសារកូន និងកូនប្រសាររស់នៅមិនចុះសម្រុងគ្នា។ ដូច្នេះកូន និងកូនប្រសារ ត្រូវតែកាត់បន្ថយភាពរកាំរកូសចំពោះមុខម្ដាយ ហើយនិយាយលួងលោមគាត់ ដូចជាសន្យាថាឈប់ឈ្លោះគ្នាចំពោះមុខគាត់ និងបង្ហាញភាពផ្អែមល្ហែមចំពោះគ្នា ឱ្យគាត់ឃើញជាញឹមញាប់ជាដើម៕ 

 

រក្សាសិទ្ធិដោយ៖ ក្រុមការងារសុខក្រម